adverise with khmeread 4458877

ជនជាតិ​ជប៉ុន​ចូលចិត្ត​ហុត​ស៊ុត​ក្រួច​ណាស់​! នេះ​ជា​ហេតុផល​ដែល​អ្នក​គួរ​ហុត​ស៊ុត​ក្រួច​តាម​ពួកគេ​!

    ​ជនជាតិ​ជប៉ុន​ចូលចិត្ត​ហុត​ស៊ុត​ក្រួច​ព្រោះ​វា​ជា​ឱសថ​បែប​ធម្មជាតិ ដែល​អាច​ព្យាបាល​ជំងឺ​ជាច្រើន ហើយ​វា​ត្រូវបាន​ប្រើប្រាស់​រាប់ពាន់​ឆ្នាំ​មកហើយ​នៅ​បណ្តា​ប្រទេស​អាស៊ី​ជាច្រើន​។ 

​    ​ភាគច្រើនបំផុត​គេ​ប្រើ​ស៊ុត​ក្រួច​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ទងសួត ប្រព័ន្ធ​ប្រសាទ បេះដូង ប្រព័ន្ធ​លំហូរ​ឈាម ថ្លើម និង​តម្រងនោម​។ ត្រឹមតែ​ស៊ុត​ក្រួច​សុទ្ធ​គឺមាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ទាំងអស់នេះ​បាន​ទៅហើយ ដូច្នេះ​លោកអ្នក​ដែលមាន​បញ្ហា​ជំងឺ​ទាំងនេះ​គួរតែ​ឧស្សាហ៍​ពិសា​ស៊ុត​ក្រួច​ទាំង​ឆៅ​។ តាម​ក្បួន​របស់​ជនជាតិ​ជប៉ុន ស៊ុត​ក្រួច​គួរ​រក្សាទុក​ក្នុង​ទូទឹកកក​រយៈពេល​មិនឱ្យ​លើស ៣០ ថ្ងៃ​ទេ នៅពេល​ប្រើ​សម្រាប់​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​ទាំងនេះ​។ 

​    ​* តើ​ហុត​ស៊ុត​ក្រួច​យ៉ាងដូចម្តេច​?
​    ​លោកអ្នក​គួរ​ហុត​ស៊ុត​ក្រួច​ឆៅ​រាល់​ព្រឹក​ពោះ​ទទេរ​មុនពេល​ទទួលទាន​អាហារ​រយៈពេល​កន្លះ​ម៉ោង​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែលមាន​បញ្ហា​ទឹកប្រមាត់ សូមកុំ​ទទួលទាន​ឱ្យសោះ​។​

​    ​* បរិមាណ​ស៊ុត​ក្រួច​ដែល​ត្រូវ​ទទួលទាន​ដើម្បី​ព្យាបាល​ជំងឺ​៖
​    ​- ស៊ុត​ក្រួច ១២២ គ្រាប់​៖ សម្រាប់​ព្យាបាល​លើសឈាម​, ដំបៅ​ក្រពះ​, ដំបៅ​ពោះវៀនតូច​។ 
​    ​- ស៊ុត​ក្រួច ២៤០ គ្រាប់​៖ ខ្វះ​ឈាមក្រហម​, ឈឺក្បាល​ប្រកាំង​, ជំងឺ​ទឹកនោមផ្អែម​, ឈឺក្រពះ​, ជំងឺ​រលាក​ទងសួត​, ជំងឺហឺត​, ជំងឺ​សរសៃឈាម​ឡើង​រឹង​, ជំងឺ​បេះដូង​, លើស​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ក្នុង​ឈាម​, បញ្ហា​ប្រសាទ​, ជំងឺរបេង​។​

​    ​* សម្រាប់​មនុស្ស​ធំ ត្រូវ​ទទួលទាន​ស៊ុត ៣ គ្រាប់​សម្រាប់ ៣ ព្រឹក​ដំបូង បន្ទាប់មក ត្រូវ​ទទួលទាន ៥ គ្រាប់​រាល់​ព្រឹក​រហូត​ទាល់តែ​អស់​។ 

​    ​* សម្រាប់​កុមារ​អាយុ ៣​ទៅ​៥​ឆ្នាំ ត្រូវ​ទទួលទាន​ស៊ុត ២ គ្រាប់​រាល់​ព្រឹក​។ ក្មេង​អាយុ ៥​ឆ្នាំ​ដល់ ១០ ឆ្នាំ ត្រូវ​ទទួលទាន ៣ គ្រាប់​ក្នុង​រាល់​ព្រឹក​។ 

​    ​ការព្យាបាល​គួរតែ​ប្រើពេល​ត្រឹម​ចន្លោះ ១៥ ទៅ ៥០ ថ្ងៃ​ប៉ុណ្ណោះ (​ផ្អែកលើ​បរិមាណ​ស៊ុត និង​អាយុ​) ហើយ​ប្រសិនបើ​ចាំបាច់ លោកអ្នក​គួរ​ទទួលទាន​ឡើងវិញ នៅពេលដែល​កើត​ជំងឺ​ទាំងនោះ​ម្តងទៀត​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​អេ​តវ៉ា​យ​ស័​រ​

អ្នកនឹងចូលចិត្ត

មតិយោបល់