adverise with khmeread Tips hemat listrik meski menggunakan kipas angin dan ac

របៀប​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ដើម្បី​សន្សំសំចៃ​ថាមពល​! លោកអ្នក​ប្រហែលជា​បាន​អនុវត្ត​ខុស​ធ្ងន់​ណាស់​!

    ​តើ​លោកអ្នក​ប្រាកដ​ទេ​ថា លោកអ្នក​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ត្រូវ​តាម​ក្បួនខ្នាត និង​មិន​ធ្វើឱ្យ​ស៊ី​ភ្លើង​ច្រើន​? ប្រសិនបើ​លោកអ្នក​មិនទាន់​ប្រាកដ​ទេ សូម​អាន​អំពី​វិធី​ប្រើប្រាស់​ដូចខាងក្រោម​ដើម្បី​កាត់បន្ថយ​ចំណាយ​ថ្លៃ​អគ្គីសនី​។ 

​    ​១. ត្រូវ​បើក​លេខ  ២៥ អង្សា​។ ការដែល​បើក​លេខ​ត្រឹម ២៥ អង្សា​នឹង​ជួយ​សន្សំ​ថាមពល​បាន​ប្រហែល ២០%​។ ប្រសិនបើ​អ្នកកំណត់​ក្រោម ២៥ អង្សា ម៉ាស៊ីនត្រជាក់​នឹង​រឹតតែ​ស៊ី​ភ្លើង​។ 
​    ​២. ប្រសិនបើ​បន្ទប់​របស់​អ្នក​មិន​បែរមុខ​ចំ​ពន្លឺព្រះអាទិត្យ​ទេ សូម​ប្រើ​កង្ហា + ជាមួយ​ម៉ាស៊ីនត្រជាក់​។ ប៉ុន្តែ​ប្រសិនបើ​បន្ទប់​អ្នក​ត្រូវ​ពន្លឺ​ថ្ងៃ​ចំៗ​និង​ទទួល​ចំហាយ​ក្តៅ​ចូល​បន្ទប់ សូមកុំ​បើក​កង្ហា​ឱ្យសោះ​។ 
​    ​៣. ធុង​ម៉ាស៊ីនត្រជាក់​ខាងក្រៅ​ផ្ទះ​ត្រូវ​ទុក​នៅ​កន្លែង​ដែលមាន​ម្លប់​បាំង ប្រសិនបើ​ត្រូវ​ពន្លឺ​ថ្ងៃ វា​នឹង​ធ្វើឱ្យ​ស៊ី​ភ្លើង​ច្រើន​។ 
​    ​៤. ក្នុង​បន្ទប់​ត្រូវ​លាបថ្នាំ​ពណ៌​ស ព្រោះ​វា​ដើរតួ​ជា​អ៊ី​សូ​ឡង់​ទប់​ចំហាយ​ត្រជាក់​ឱ្យ​ងំ​ក្នុង​បន្ទប់​បានយូរ ជាហេតុ​ជួយ​ឱ្យ​ម៉ាស៊ីនត្រជាក់​មិនសូវ​ស៊ី​ភ្លើង​។ 
​    ​៥. ប្រើ​ទ្វារ​ដែល​បិទ​ជិត​ល្អ កុំ​ឱ្យមាន​កន្លែង​ចន្លោះ​ភាយ​ចំហាយ​ត្រជាក់​ចេញ​ច្រើនពេក​។ 

​    ​* ការថែទាំ​ម៉ាស៊ីនត្រជាក់​
​    ​ការថែទាំ​ម៉ាស៊ីនត្រជាក់​គឺជា​រឿង​សំខាន់​ណាស់​។ លោកអ្នក​ចាំបាច់​ត្រូវតែ​សម្អាត​ប្រដាប់​ច្រោះ​របស់​ម៉ាស៊ីនត្រជាក់​ឱ្យបាន​ទៀងទាត់​។ ប្រសិនបើ​លោកអ្នក​មិនចេះ​ពី​របៀប​ថែទាំ​ទេ សូម​ទាក់ទង​ទៅ​ជាង​ម៉ាស៊ីនត្រជាក់​៕

 

adverise with khmeread
ប្រភព៖ Youtube

អ្នកនឹងចូលចិត្ត

មតិយោបល់