adverise with khmeread Giphy

Hacker ម្នាក់​ដំឡើង Windows 7 នៅលើ​នាឡិកា Android

    ​ពិតជា​ឆ្កួត​មែនទែន​ដែល Hacker ម្នាក់​ដំឡើង Windows 7 របស់​កុំព្យូទ័រ​ទៅលើ​លើ​នាឡិកា ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ Android ដ៏​តូច​ច្រឡឹង​មួយ​។ យ៉ាងណាមិញ បើសិនជា​អ្នក​កំពុង​គិតថា​ទិញ​នាឡិកា​នេះ​ដែលមាន​ទំហំ Resolution ២៨០ គុណ​នឹង ២៨០ យកទៅ​ប្រើ​ហើយ​លេង​ហ្គេម Solitaire អ្នក​ត្រូវ​ដឹងថា Windows 7 ត្រូវការ​ពេល​បី​ម៉ោង​ដើម្បី​ចូលទៅ Desktop លើ​នាឡិកា​មួយ​នេះ​។​

​    ​តែ​ប្រសិនបើ​អ្នក​សួរ​សំនួរ​អំពី​អត្ថប្រយោជន៍​នៃ​ការប្រើ Windows 7 នៅលើ​នាឡិកាដៃ Android មួយ​នេះ ចម្លើយ​គឺ​អវិជ្ជមាន​។​

​    ​ខណៈដែល​វា​ល្អមើល​ដែល​ឃើញ​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ពេញនិយម​ដើរ​នៅលើ​នាឡិកា​ឆ្លាត​ដ៏​តូច​មួយ​នេះ វា​នឹង​ឈឺចាប់​បំផុត​នៅពេលដែល​អ្នក​ប្រើ​វា​។​

​    ​តែ​ប្រសិនបើ​អ្នក​ចង់​សាក ត្រូវ​ដឹងថា​ដើម្បី​ដំឡើង Windows 7 នៅលើ​នាឡិកាដៃ​មួយ​នេះ​អ្នក​ត្រូវ​រយៈពេល​បី​ម៉ោង ហើយ​ត្រូវ​សាក​ថ្ម​ចោល​រហូត​ព្រោះ Windows 7 ស៊ី​ថ្ម​ខ្លាំងណាស់​៕

 

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់