adverise with khmeread Ar 160519827

មើល​ភាព​អស្ចារ្យ​នៃ​ប្លង់​មេ​របស់​អគារ​តាំងពិព័រណ៍ Expo 2020 Dubai, មិន​សរសើរ​មិនបាន​!

​    ​ពិព័រណ៍ Expo 2020 Dubai បានបង្ហាញ​ប្លង់​មេ​របស់ខ្លួន​នៅ​វេទិកា​បណ្តាញ​ផ្សព្វផ្សាយ​អារ៉ាប់ (Arab Media Forum) រយៈពេល​ពីរ​ថ្ងៃ ដែល​បាន​បើក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ក្រុង​ឌុយ​បៃ (Dubai World Trade Centre)​។​

​    ​អ្នកចូលរួម​វេទិកា​លើក​ទី​១៥​គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​ដំបូង​គេ​ដែល​បាន​មើលឃើញថា​តើ​ទីតាំង​សម្រាប់​តាំងពិព័រណ៍​ក្រុង​ឌុយ​បៃ Expo 2020 នេះ​មើលទៅ​បែបណា និង ពេល​សង់​ហើយ​មាន​សភាព​បែបណា តាមរយៈ​បច្ចេកវិជ្ជា​ចុងក្រោយ​ឈានមុខ​គេ​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​

​    ​កន្លែង​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​នេះ​ត្រូវ​បានដាក់​បង្ហាញ​តាមរយៈ​ការប្រើ​នូវ​បច្ចេកវិទ្យា Augmented Reality និង Leading-Edge Digital​។ អគារ Expo នឹង​សាងសង់​សម្រាប់​អនុ​ប្រធានបទ​ទាក់ទង​នឹង​ឱកាស​ការងារ ការវិវត្តន៍ និង​និរន្ត​ភាព​ក្រោម​ប្រធានបទ​សំខាន់​ហៅថា "​ការតភ្ជាប់​គំនិត និង​ការបង្កើត​អនាគត​"​។​

​    ​ពិព័រណ៍ Expo 2020 Dubai នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ២០ តុលា ២០២០ និង​ថ្ងៃទី ១០ មេសា ២០២១ ជាមួយនឹង​អ្នកចូលរួម​ដែល​រំពឹងទុក ២៥​លាន​នាក់​៕

 

adverise with khmeread
ប្រភព៖ Indiatime

អ្នកនឹងចូលចិត្ត

មតិយោបល់