adverise with khmeread Erin caffey

មូលហេតុ​ដែល​នារី​ម្នាក់នេះ​ព្យាយាម​សម្លាប់​គ្រួសារ​នាង​មួយ​ពូជ​

    ​ឪពុក​ម្នាក់​ដែល​កូនស្រី​របស់គាត់​ប៉ុនប៉ង​សម្លាប់​គ្រួសារ​ខ្លួនឯង​មួយ​ពូជ នៅតែ​ទៅ​សួរ​សុខ​ទុក​នាង​ក្នុង​គុក​រៀងរាល់ខែ​។​

​    ​នៅ​ឆ្នាំ ២០០៨ នាង Erin Gaffey អាយុ​១៦​ឆ្នាំ​ត្រូវបាន​ផ្ដន្ទាទោស​ជាប់គុក​មួយជីវិត​នៅក្នុង​ពន្ធនាគារ​ពីបទ​ល្បួង​មិត្ត​ប្រុស​របស់​នាង ឈ្មោះ Charlie Wilkinson និង​មិត្តភក្តិ​ជិតស្និទ​របស់​មិត្ត​ប្រុស​នាង ឈ្មោះ Charles Waid ឱ្យទៅ​ផ្ទះ​នាង​នៅ​ម្ដុំ​ទីក្រុង Emory រដ្ឋ Texas ដើម្បី​សម្លាប់​គ្រួសារ​របស់​នាង​ចោល​មួយ​ពូជ​។​

​    ​បុរស​ទាំងពីរ​នាក់​នោះបាន​បាញ់កាំភ្លើង និង​យក​ដា​វសា​ម៉ូ​រ៉ៃ​កាប់​ពីលើ​ម្ដាយ​នាង​ឈ្មោះ Penny ឪពុក​ឈ្មោះ Terry និង​ប្អូនប្រុស​ពីរ​នាក់​ឈ្មោះ Matthew អាយុ ១៣​ឆ្នាំ និង Tyler អាយុ ៨ ឆ្នាំ មុនពេល​ការដុត​ផ្ទះ​ជាមួយនឹង​ដែកកេះ​ម៉ាក BIC​។​

​    ​មានតែ​ឪពុក​របស់​នាង​ប៉ុណ្ណោះ​បាន​រួច​រស់​ជីវិត បើទោះជា​ត្រូវ​ប្រាំ​គ្រាប់កាំភ្លើង​ក្ដី​។​

​    ​ឪពុក​នាង​បាន​និយាយថា "​មនុស្ស​នឹង​និយាយថា អ្វី​ទៅជា​ការលើកលែងទោស​? តើន​រណា​ជា​អ្នក​លើកលែងទោស​ឱ្យ​ដំបូង​គេ​? ហើយ​ខ្ញុំ​តែងតែ​បួងសួង​ដល់ Erin​។ នាង​គឺជា​កូនស្រី​របស់ខ្ញុំ​។ វា​ជាការ​លំបាក​នៅ​គ្រា​ដំបូង​។ ប៉ុន្ដែ​ខ្ញុំ​បាន​លើកលែងទោស​ឱ្យ​នាង​និង​បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​រប​ស់​ពួកយើង​ឡើងវិញ​"​។​

​    ​គាត់​បន្ថែមទៀតថា គាត់​ក៏បាន​លើកលែងទោស​ឱ្យ​ឃាតករ​ទាំង​នោះដែរ ដោយ​សម្រាលទោស​ប្រហា​ជីវិត​របស់​ពួកគេ​មក​ត្រឹម​ជាប់គុក​មួយជីវិត និង​បាន​រៀន​ពី "​ការលើកលែងទោស​ឱ្យ​ខ្លួនឯង​"៕

 

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់