adverise with khmeread 8fcf2b7e 5ff5 44fd ad24 3dce9a1b4ee7

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍ និង​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​មានការ​សង្ស័យ​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​២​កញ្ចប់​ខណៈ​ជនសង្ស័យ​រូបនេះ​បាន​រក្សាទុក​ធ្វើ​សកម្មភាព​ប្រើប្រាស់​ជាមួយគ្នា​រួមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុច​ទល់មុខ​វត្ត​កៀន​ឃ្លាំង តាមផ្លូវ​ជាតិ​លេខ​៦A  ស្ថិតក្នុង​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិស​បានឱ្យដឹងថា ជន​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ទី​១-​ឈ្មោះ​ លឹម ចាន់​សុភា ភេទ​ប្រុស​ និងទី​២-​ឈ្មោះ​ ចាន់ សុ​ផា ភេទ​ប្រុស ​និងជា​អ​និតិ​ជន ជនសង្ស័យ​ទាំងពីរ​នាក់​មាន​ស្រុកកំណើត​និង ស្នាក់នៅ ភូមិ​ល្វា សង្កាត់​កោះដាច់ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​បន្តទៀតថា ដំបូង​កម្លាំង​ខណ្ឌ​រួមសហការ​និង​កម្លាំង​ប៉ុស្ដិ៍​បានធ្វើការ​យាមកាម​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ជាពិសេស​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A​ក៏បាន​ប្រទះឃើញ​ជន​ត្រូវ​ជាប់​សង្ស័យ​ទាំងពីរ​នាក់​ជិះ​បើក​ម៉ូតូ​១​គ្រឿង​ដោយមាន​ការសង្ស័យ​ក៏​ឃាត់ខ្លួន​ និង​ឆែកឆេរ​បាន​រកឃើញ​ថ្នាំញៀន​ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ដែល​ជន​ត្រូវ​សង្ស័យ​បាន​រក្សាទុក​ធ្វើ​សកម្មភាព​ជក់​ជាមួយគ្នា។ ជាមួយគ្នា​នោះ​កម្លាំង​មូលដ្ឋាន​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ផងដែរ​ដែលជា​មធ្យោបាយ​ធ្វើដំណើរ​របស់​ជនសង្ស័យ​ទាំងពីរ​នាក់។​

    បច្ចុប្បន្ន ជន​ត្រូវ​សង្ស័យ​ទាំងពីរ​នាក់​រួមជាមួយ​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់