5a928699 8455 4543 8e42 ded76042da15

រន្ទះបាញ់​ស្លាប់​ប្តី ប្រពន្ធ​របួសធ្ងន់​បន្ទា​ប់​ពី​ត្រឡប់​មកពី​ឃ្វាលក្របី​

    ពោធិ៍សាត់ ៖ ប្តី​ប្រពន្ធ​ដែល​ទើបតែ​រៀបការ​បាន​ជាង​មួយឆ្នាំ ត្រូវបាន​រន្ទះបាញ់​ស្លាប់​ប្តី ឯ​ប្រពន្ធ​រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ខណៈ​ត្រឡប់​មកពី​ឃ្វាលក្របី​វិញ។​

    គ្រោះថ្នាក់​ធម្មជាតិ​នេះ​កើតឡើង​នៅវេលា​ម៉ោង ៣​ និង​ ៣០​ នាទី​រសៀល ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​ទី​៧ ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​-​ខេត្តពោធិ៍សាត់។​

    ប៉ូលិស​បានដឹងថា ជនរងគ្រោះ​ដែលជា​ប្តី​ឈ្មោះ មឿ​ន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ និង​ប្រពន្ធ​ឈ្មោះ មូល ស្រី​តូច ភេទ​ស្រី អាយុ​២៣​ឆ្នាំ ដែល​ពីរ​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​-​ខេត្តពោធិ៍សាត់។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ទៅ​កាច់​ទំពាំង​ជាមួយ​ក្មួយ​ស្រី និង​ភ្លាមនោះ​មាន​មេឃ​ស្រទុំ​រក​ភ្លៀង លាយ​ឡុំ​ដោយ​ស្នូរ​រន្ទះ​ពេញ​ផ្ទៃមេឃ ក៏​នាំគ្នា​ស្រូត​ទៅ​ផ្លាស់​ក្របី​នៅ​ខាងក្រោយ​ផ្ទះ។ ស្រាប់តែ​រន្ទះបាញ់​ស្លាប់​នៅ​កន្លែងកើតហេតុ រីឯ​ប្រពន្ធ​រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់​តែម្តង​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់