adverise with khmeread 111

ខណៈ​ដេក​លើ​គំនរ​លុយ Floyd និយាយថា "​គេ​ទៅ​ក្លឹប​រាំ​ស្រាត ឯខ្ញុំ​នាំ​ក្លឹប​រាំ​ស្រាត​មករក​ខ្ញុំ​តែម្តង​"

​អ្នក​ប្រដាល់ Floyd Mayweather ពុំ​សូវ​បាន​ដួល​ដេក​ច្រើន​ទេ​នៅក្នុង​អាជីព​ប្រដាល់​របស់ខ្លួន ប៉ុន្តែ​ជើងឯក​ខ្សែក្រវាត់​ពិភពលោក ៥ ស្ថាប័ន​រូបនេះ​មើលទៅ​ដូចជា​មាន​ផាសុកភាព​ដល់​ហើយ​នៅពេល​ដេក​លើ​គំនរ​លុយ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់ខ្លួន​។ 

​អ្នក​ប្រដា​ល់វ័យ ៣៨ ឆ្នាំ​រូបនេះ​បាន​ថតរូប​ខ្លួនឯង​បង្ហោះ​លើ Instagram ដោយ​ដេក​លើ​សមុទ្រ​ដុល្លារ ខណៈ​នារី​នៅ​ជុំវិញខ្លួន​គិតតែ​ពី​នាំគ្នា​រាប់​លុយ​ញាត់​ហោប៉ៅ​រៀងៗ​ខ្លួន​។ នៅក្បែរ​រូបភាព​លើ Instagram ដែលមាន​រូប Mayweather កំពុង​ស្តាប់ iPod រូបគេ​បាន​សរសេរ​អះអាងថា រូបគេ​បាន​យក​ក្លឹប​រាំ​ស្រាត​មកដល់​ផ្ទះ​តែម្តង​។ 

Mayweather បាន​សរសេរ​នៅលើ Instagram ថា "​គេ​ទៅ​ក្លឹប​រាំ​ស្រាត ឯខ្ញុំ​នាំ​ក្លឹប​រាំ​ស្រាត​មករក​ខ្ញុំ​តែម្តង មិន​ថា​ពេលណា ឬ​កន្លែង​ណា​នោះទេ​"​។ 

​ការ​បង្ហោះ​រូបភាព​មួយ​នេះ​ធ្វើឡើង​បន្ទាប់ពី​រូបគេ​បាន​បង្ហោះ​វីដេអូ​បាច​លុយ​ដាក់​ស្រីៗ​ដែល​ព្រលែង​ល្វែង​ខណៈ​ពួក​នាំ​កំពុង​រាំ​គ្រវីគូទ​នៅ​ពិធីជប់លៀង​មួយ​នៅផ្ទះ​របស់គេ កាលពីពេល​ថ្មីៗ​នេះ​៕

វីដេអូបង្ហាញសកម្មភាព Floyd បាចលុយដាក់ស្រីរាំគ្រវីគូទកាលពីពេលថ្មីៗនេះ

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់