adverise with khmeread 39f038f0 e752 43bd be81 477b85a0cf78

តាំងខ្លួន​ជា​អង្គការ​ឃ្លាំមើល បើករថយន្ត​ដេញ​បុក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​

     ក្រចេះ ៖ ស្នងការ​ប៉ូលិស​ខេត្តក្រចេះ​បានបញ្ជាក់​ថា កម្លាំង​ប៉ូលិស​របស់លោក​កំពុងតែ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជន​ម្នាក់​ដែល​តាំងខ្លួន​ថា «​ជា​បុគ្គលិក​របស់​អង្គការ​ឃ្លាំមើល​សកម្មភាព​បទល្មើស​ព្រៃឈើ​សត្វព្រៃ​ និង​បរិស្ថាន ហើយក៏​បានធ្វើ​សកម្មភាព​ដាក់​បណ្តុំ​កុងត្រូលជជុះ​ត្រួតពិនិត្យ​ខុសច្បាប់ និង​បាន​បើករថយន្ត​ប្រដេញ​កាក់​ទារលុយ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ធ្វើដំណើរ​លើផ្លូវ​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​១២ ឧសភា​»​។​

     លោក​ឧ​ត្ត​ម​សេនីយ៍​ លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្តក្រចេះ​បានបញ្ជាក់​ខាងលើនេះ​ក្រោយពី​មាន​ជន​ម្នាក់​ឈ្មោះ​ ស៊ឺ​ង គឹម​ស៊ារ ជា​បុគ្គលិក​អង្គការ​ឃ្លាំមើល​សកម្មភាព​បទល្មើស​ព្រៃឈើ​សត្វព្រៃ ​និង​បរិស្ថាន ​បានធ្វើ​សកម្មភាព​បើករថយន្ត​ប្រដេញ​ជាមួយ​រថយន្ត​សាំ​យ៉ុង​ដឹក​ក្តារ​មួយគ្រឿង​បណ្តាលឱ្យ​រថយន្ត​ដឹក​ក្តារ​មួយគ្រឿង​នោះ​ជ្រុល​ទៅបុក​រថយន្ត​សាំង​យ៉ុង​របស់​អ្នកធ្វើដំណើរ​មួយគ្រឿង​ទៀត ចំ​ពីមុខ​ក្រឡាប់​ធ្លាក់ចូល​ជ្រោះផ្លូវ ហើយ​រថយន្ត​កាមរីរ​បស់​ជន​ម្នាក់នេះ​ដែល​បាន​បើក​ដេញ​ប្រកៀក​ប្រកិត​ពីក្រោយ​នោះ​ក៏បាន​បើក​គេច​ពី​ការបុក​គ្នា​រវាង​រថយន្ត​ដឹក​ក្តារ​និង​រថយន្ត​សាំង​យ៉ុង ក៏​រេ​ចង្កូត​ធ្លាក់​ជ្រោះផ្លូវ​ដូចគ្នា នៅលើ​ផ្លូវជាតិ​ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី​។​

     ក្រោយពី​បង្កហេតុ​ឱ្យ​គេឯង​មាន​គ្រោះថ្នាក់​បែបនេះ ជន​ប្រព្រឹត្ត​ខាងលើ​បានគេច​ខ្លួន​តែ​យ៉ាងណាក៏ដោយ​ប៉ូលិស​កំពុងតែ​ស្រាវជ្រាវ​ចាប់ខ្លួន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់