1

​តើ​ត្រូវ​លេង​ក្នុងតួនាទី "​ដឺ​មី​" យ៉ាងដូចម្តេច ដើម្បីឱ្យ​ក្រុមបាល់ទាត់​មួយ​លេង​សង់​តង់​គ្នា​?

    ​វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធិភាព​បំផុត​ដើម្បី​ប្រាកដថា ក្រុម​ម្ខាង ៥ នាក់​របស់​អ្នកនឹង​ប្រយុទ្ធ​យ៉ាង​មុត​ស្រួច គឺមាន​កីឡាករ​ពូកែ​លេង​នៅ​តួនាទី "​ដឺ​មី​"​។ តួនាទី​នេះ​គឺ​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម​របស់​អ្នក ហើយ​ប្រសិនបើ​អ្នកចេះ​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ កីឡាករ​ដឺ​មី​របស់​អ្នកនឹង​បង្កើត​ចន្លោះ​ឱ្យ​ក្រុម​របស់​អ្នក ហើយនឹង​លេង​បាល់​បែប​ប្រយុទ្ធ​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ថែមទៀត​។​

​    ​ហេតុអ្វី​គេ​ហៅថា "​ដឺ​មី​"?
​    ​នៅក្នុង​ពិភព​បាល់ទាត់ Futsal "​ដឺ​មី​" គឺជា​តួនាទី​មួយ​សម្រាប់​កីឡាករ​ដែលមាន​សមត្ថ​ភាព​ខ្ពស់ជាង ដែល​មិន​ត្រឹមតែ​អាច​បង្វែងដាន​និង​កាច់ចង្កេះ​របស់​គូប្រកួត​នៅ​តំបន់​បម្រើ​និង​ការពារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាចជួយ​រុញ​បាល់​ឱ្យ​ខ្សែប្រយុទ្ធ និង​លួច​ចូលទៅ​ជួយ​ស៊ុត​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង​។​

     ​* កីឡាករ​លេង​តួនាទី​ដឺ​មី​មាន​គុណភាព​សំខាន់ ២៖ 
​    ​១. ពួកគេ​ជា​កីឡាករ​ស្នូល​សម្រាប់​ការវាយលុក ដោយ​ដើរតួ​ជា​អ្នក​បង្វែរ​ចលនា​វាយលុក​ក្នុង​ក្រុម​ទាំងមូល ជួយ​ចែក​បាល់​ដើម្បី​បើកឱកាស​ស៊ុត​ដល់​ក្រុម​ទាំងមូល និង​ជួយ​ចុះ​បិទ​យ៉ាង​លឿន​។​
​    ​២. ប្រសិនបើ​កីឡាករ​ដែល​លេង​ជា​ដឺ​មី​ខ្លាំង​និង​រហ័ស​គួបផ្សំ​នឹង​តិច​និក​ល្អ ពួកគេ​អាច​កាច់ចង្កេះ​ខ្សែការពារ​និង​អូស​បាល់​ទៅ​ស៊ុត​ដោយ​ខ្លួនឯង​តែម្តង​។​

​    ​ចង់​លេង​ជា "​ដឺ​មី​" ត្រូវ​ចេះ​ជំនាញ​អ្វីខ្លះ​?
​    ​១. ពូកែ​ទប់​បាល់​៖ មិនចាំបាច់​មាន​មាឌធំ​អ្វី​ឡើយ សំខាន់​គឺអាច​ទប់​បាល់​ជាប់​និង​ពឹត​ឈ្នះ​គូប្រកួត​។​
​    ​២. ពូកែ​ម៉ិ​ក​ស្ថានភាព​៖ អាច​មើល​ដឹងថា​តើ​គួរ​ប៉ះបាល់​ឆ្លងទៅ​ខ្សែប្រយុទ្ធ​ដោយ​របៀប​ណា និង​ដឹងថា​ចន្លោះ​ទូលាយ​ខាង​ណា​អាច​បើកឱកាស​ស៊ុត​បញ្ចូល​ទី​បាន​។​
​    ​៣. បច្ចេកទេស​៖ អាច​ទទួល​បាល់​ដែល​គេ​បញ្ជូន​និង​គ្រប់គ្រង​វា​យ៉ាង​រហ័សរហួន និង​មាន​ភាព​ស្ទាត់ជំនាញ​ក្នុងការ​ទប់​បាល់​ដោយ​មិន​ភ័យ និង​មិន​ស្លន់ស្លោ​។ មាន​សមត្ថភាព​បង្វិលខ្លួន​លឿនៗ​កាច់ចង្កេះ​គូប្រកួត​។​
​    ​៤. ល្បឿន​៖ អាច​បែរ​ខ្លួន​លឿន និង​រត់​យ៉ាង​រហ័សរហួន គ្មាន​នរណា​តាម​ទាន់​។​
​    ​៥. ស៊ុត​៖ ត្រូវមាន​សមត្ថភាព​ស៊ុត​ឱ្យ​ច្បាស់ៗ ពេល​ឱកាស​មកដល់​។​

​    ​ដើម្បី​ងាយ​យល់​ជាង​នេះ សូម​ក្រឡេកមើល​នូវ​វីដេអូ​របស់​កីឡាករ​អាជីព​វិញ​ម្តង​!
​    ​កីឡាករ Cirilo គឺជា​កីឡាករ Futsal កំពូល​ម្នាក់​ដែល​លេង​ឱ្យ​ជម្រើសជាតិ​រុស្ស៊ី​និង​ក្លឹប MFK Dinamo Moskva​។ នៅក្នុង​វីដេអូ​នេះ គាត់​បានបង្ហាញ​នូវ​បច្ចេកទេស​មួយចំនួន​និង​ល្បិច​ខ្លះៗ​ដែល​គាត់​ប្រើ​ដើម្បី​បង្កើត​ឱកាស​រក​គ្រាប់​បាល់​។ វីដេអូ​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​អ្នក​ដែល​ចង់​យល់​អំពី​តួនាទី "​ដឺ​មី​" នៅក្នុង​ពិភព​បាល់ទាត់​ម្ខាង ៥ នាក់​។

    ការប្រកួតបាល់ទាត់ Futsal World Cup ២០១២៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់