adverise with khmeread 1

លោក Ronald Koeman ក្លាយជា​គោលដៅ​ទីមួយ​របស់ Everton បន្ទាប់ពី​ក្លឹប​បាន​ដក​លោក Roberto Martinez ចេញ​ដូច​ស្ពៃ​

​    ​គ្រូបង្វឹក Southampton លោក Ronald Koeman ក្លាយជា​គោលដៅ​ចម្បង​របស់​ក្លឹប​បាល់ទាត់ Everton ដើម្បី​ជំនួស​លោក Roberto Martinez ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​កាលពី​យប់មិញ​។​

​    ​ក្រុមប្រឹក្សា​របស់​ក្លឹប​បានសម្រេច​ចិត្ត​បញ្ចប់​ទំនាក់ទំនង​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បន្ទាប់ពី​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​បី​ឆ្នាំ ហើយ​វីរៈបុរស​របស់​ក្លឹប លោក Joe Royle នឹង​ជា​អ្នកដឹកនាំ Everton ដើម្បី​លេង​ជាមួយ​ក្រុម ដែល​បាន​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​បស់​អង់គ្លេស នៅ​ថ្ងៃអាទិត្យ​នេះ​គឺ Norwich ប៉ុន្តែ​ដំណើរ​នៃ​ការស្វែងរក​គ្រូបង្វឹក​ថ្មី​កំពុង​ត្រូវបាន​ចាប់ផ្តើម​។​

​    ​ខណៈ​គ្រូបង្វឹក Southampton លោក Ronald Koeman នៅ​ស្ថិត​លើ​គេ​ក្នុង​បញ្ជី​អ្នក​ជំនួស​តំណែង​លោក Martinez  លោក Frank de Boer អាចជា​ជម្រើស​ទី​ពីរ​បន្ទាប់ពី​អតីត​ខ្សែការពារ​ហូ​ឡង់​រូបនេះ​បាន​ចាក​ចេញពី​តំណែង​នៅ​ក្លឹប Ajax កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​បរាជ័យ​លើក​ពាន​លី​ក​កំពូល​ហូ​ឡង់​ដោយ​ភ្លាត់ស្នៀត​នៅ​សប្តាហ៍​ចុងក្រោយ​។​

​    ​Everton មិនទាន់បាន​ទាក់ទង​បុគ្គល​ណា​ម្នាក់​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ចាត់តាំង​នរណាម្នាក់​ឱ្យ​កាន់កាប់​តំណែង​ហើយ​មែន​នោះ ពួកគេ​នឹង​ផ្តល់​ថវិកា​យ៉ាងច្រើន​ដើម្បី​ទិញដូរ​កីឡាករ​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់