adverise with khmeread 1

Coutinho ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល​នៅ Liverpool ជា​លើក​ទី​ពីរ​

​    ​ខ្សែបម្រើ Philippe Coutinho បាន​ក្លាយជា​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool ជា​លើក​ទី​ពីរ​របស់ខ្លួន​ខណៈ​កីឡាករ​រូបនេះ​បាន​ប្រមូល​ពានរង្វាន់​ឯទៀត​យ៉ាង​ងាយស្រួល​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​Coutinho ក៏បាន​ក្លាយជា​កីឡាករ​ដែល​លេង​ល្អ​ជាងគេ​ប្រចាំ​ក្លឹប​ដោយសារ​ទម្រង់​លេង​យ៉ាង​ល្អ​កាលពី​ខែវិច្ឆិកា​នៅក្នុង​ជំនួប​ជាមួយ Manchester City និង​ទទួលបាន​ពានរង្វាន់​គ្រាប់​បាល់​ល្អ​ជាងគេ​ប្រចាំ​រដូវ​កាល​ដោយ​ការ​អូស​ស៊ុត​បញ្ចូល​ទី​ទៅលើ​ក្រុម Manchester United នៅក្នុង​ក្របខ័ណ្ឌ Europa League និង​កីឡាករ​ជម្រើស​ដំបូង​ល្អ​ជាងគេ​ប្រចាំ​ដូ​វ​កាល ដែល​ពានរង្វាន់​ទាំង​បួន​នេះ​គាត់​បានឈ្នះ​កាលពី​ឆ្នាំមុន​ផងដែរ​។​

​    ​ខ្សែបម្រើ Emre Can ក៏បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ល្អ​ប្រចាំឆ្នាំ​ខណៈ​កីឡាករ Brad Smith បានឈ្នះ​ពានរង្វាន់​កីឡាករ​យុវជន​ល្អ​ប្រចាំ​រដូវ​កាល​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់