adverise with khmeread 1

Arsenal ត្រៀម​ចងជើង Ozil ដោយ​តម្លើង​ប្រាក់​ឈ្នួល​ដល់​ទៅ ២០ ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​

​    ​ក្លឹប​បាល់ទាត់ Arsenal គ្រោង​នឹងធ្វើ​ឱ្យ​កីឡាករ Mesut Ozil ក្លាយជា​អ្នករក​ប្រាក់ចំណូល​ច្រើនជាងគេ​ប្រចាំ​ក្លឹប ដោយ​តម្លើង​ដល់​ទៅ ២០០.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​។​

​    ​ការចរចា​ជុំវិញ​កិច្ចព្រមព្រៀង​សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​កំពុងស្ថិត​ក្នុង​ដំណើរការ​ខណៈ​ភាគី​ទាំងពីរ​រំពឹង​នូវ​ដំណោះស្រាយ​វិជ្ជមាន​។​

​    ​លោក Arsene Wenger ជឿថា កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​នឹងមិន​ទៅណា​នោះទេ ហើយ​បើ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា កុងត្រា​របស់ Ozil ថ្មី​នឹង​ច្រើនជាង​មុន​ដល់​ទៅ ២០ ម៉ឺន​ផោន ដោយ​បូក​បញ្ចូល​ប្រាក់​បន្ថែម​ផ្សេងទៀត​នៅក្នុង​លក្ខខណ្ឌ​។​

​    ​Ozil ដែលជា​អ្នក Assist ច្រើនជាងគេ​នៅ BPL បច្ចុប្បន្ន​រកបាន ១៤ ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ហើយ​គាត់​នៅសល់​ពេល​ពីរ​ឆ្នាំ​ទៀត​ទើប​កុងត្រា​ផុតកំណត់​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់