adverise with khmeread 11

នាវាកម្សាន្តធំបំផុតលើពិភពលោកធ្វើពិធីប្រគល់ឱ្យម្ចាស់ដើម

​    ​យោងតាមវេបសាយដេលីមែល នាវា​កម្សាន្ត​ធំ​បំផុត​មិន​ធ្លាប់មាន​របស់​ពិភពលោក​ឈ្មោះ Harmony of the Seas ទម្ងន់ ១២០.០០០ តោន ដែលជា​ជម្រក​ដ៏​ប្រណិត​សម្រាប់​អ្នកដំណើរ​និង​នាវិក ៨.០០០ នាក់​និងត្រូវបាន​ក្រុមហ៊ុន​ផលិត​នាវា​បារាំង​បានប្រគល់​ឱ្យទៅ​ម្ចាស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ចំណាយពេល​សាងសង់​រយៈពេល ៤០ ខែ​។ 

​    ​នៅ​កម្ពស់ ៦៦ ម៉ែត្រ វា​គឺជា​នាវា​កម្សាន្ត​ធំ​បំផុត​មិន​ធ្លាប់​សាងសង់​ពីមុនមក​នោះឡើយ ខណៈដែល​ប្រវែង ៣៦២ ម៉ែត្រ​របស់​វា​បានធ្វើឱ្យ​នាវា​នេះ​វែង​ជាង​កម្ពស់​តួ​អេ​ហ្វ​ហ្វែ​ល (Eiffel Tower) ដល់​ទៅ ៥០ ម៉ែត្រ​។ 

​    ​ទីក្រុង​អណ្តែត​ដ៏​ធំ​មហិមា ដែលមាន​តម្លៃ​ប្រហែល ១,១៤ ពាន់លាន​ដុល្លារ​នេះ​មាន ១៨ ជាន់ និង​អាច​ដឹក​អ្នកដំណើរ ៦.៣៦០ នាក់ និង​នាវិក ២.១០០ នាក់​។ 

​    ​នាវា​នេះ​ត្រូវបាន​សាងសង់​សម្រាប់​ក្រុមហ៊ុន Royal Caribbean Cruises Ltd (RCCL) ដោយ​ក្រុមហ៊ុន​សង់​នាវា​បារាំង STX France ស្ថិតក្នុង​ទីក្រុង Saint-Nazaire នៅ​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ក ជាទី​ដែល​ពិធី​ប្រគល់​ដ៏​គួរឱ្យ​គយគន់​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ភាព​ទាក់ទាញ​ក្នុង​នាវា​នេះ​រួមមាន សាល​ខ្នាត​យក្ស​មួយ ខ្សែកាប​សណ្តោង ទីលាន​វាយ​កូន​ហ្គោល​ខ្នាតតូច កន្លែង​ជិះ​រលក​សិប្បនិម្មិត អាង​ងូតទឹក​អណ្តែត និង​កាស៊ីណូ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់