adverise with khmeread 1

Chloe Grace Moretz បង្អួត​រូបថត​ដ៏​គួរឱ្យ​ស្រឡាញ់​របស់ខ្លួន​ជាមួយ​កូនប្រុស Beckham ក្រោយ​បញ្ជាក់​ពី​ទំនាក់ទំនង​ស្នេហា​

    ​ពួកគេ​ទាំងពីរ​ហាក់ដូចជា​យល់​ច្បាស់​អំពី​ការច្នៃប្រឌិត​ដ៏​ប៉ិនប្រសព្វ​។​

​    ​ដូច្នេះហើយ​ប្រហែលជា​វា​គ្មាន​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះឡើយ​ជាមួយនឹង​រូបថត​មួយ​សន្លឹក​ចុងក្រោយ​នៃ​គូស្នេហ៍​ទាំងពីរ Chloe Grace Moretz និង Brooklyn Beckham ដែល​វា​ជា​កិច្ចការ​សិល្បៈ​មួយ​នោះ​។​

​    ​តារា​សម្តែង​វ័យ ១៩ រូបនេះ បានធ្វើការ Upload រូបថត​មួយ​ចូលទៅ​កាន់​បណ្តាញ​សង្គម Instagram ផ្ទាល់ខ្លួន​របស់​នាង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​    ​នៅក្នុង​រូបថត​របស់​គូស្នេហ៍​តារា​សិល្បៈ​ដ៏​គួ​ឱ្យ​ចាប់អារម្មណ៍​មួយ​សន្លឹក​នេះ គេ​ប្រទះឃើញ Chloe ឈរ​ផ្អែក​ខ្នង​ទៅលើ​ជញ្ជាំង ជាមួយនឹង​ឈុត​សម្លៀកបំពាក់​ម៉ាក Plaid ដ៏​ស្រស់ស្អាត​របស់​នាង​។

​    ​នាង​បានធ្វើការ​ផ្តិត​យក​រូបថត​មួយ​សន្លឹក​នេះ​ក្នុង​ស្នាមញញឹម​ដ៏​ស្រស់ស្អាត ជាមួយនឹង​បុរស​សង្ហា Brooklyn វ័យ ១៧ ដែល​បានបង្ហាញ​ពី​ភាពស្និទ្ធស្នាល​ដ៏​គួរឱ្យ​ច្រណែន​នៅក្នុង​រូបថត​ស​ខ្មៅ​របស់​ពួកគេ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់