adverise with khmeread 1

បែកធ្លាយ​វីដេអូ​ថ្មី​របស់ Selena Gomez និង​មិត្ត​ប្រុស Katty Perry ចាក​ចេញពី​ក្លឹប​រាត្រី​ជាមួយគ្នា​

​    ​ពួកគេ​ត្រូវបាន​គេ​ប្រទះឃើញ​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​គួរឱ្យភ្ញាក់ផ្អើល​នៅឯ​ការប្រគុំ​តន្ត្រី​របស់​នាង បន្ទាប់ពី​គេ​ប្រទះឃើញ​អ្នក​ទាំងពីរ​នៅ​ជាមួយគ្នា​នៅឯ​ពិធីជប់លៀង​មួយ​ក្នុង​ទីក្រុង Las Vegas កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​    ​ហើយ​ការប្រទះឃើញ​ពី​ភាព​កៀកកើយ​រវាង Selena Gomez និង Orlando Bloom ប្រហែលជា​មិនបាន​បញ្ចប់​នៅ​ទី​នោះទេ ខណៈដែល​វីដេអូ​ថ្មី​របស់​អ្នក​ទាំង​បាន​ផុស​ឡើង​ម្តងទៀត​ដែល​បានបង្ហាញ​ពី​ការចាកចេញ​ពី​ក្លឹប​រាត្រី​ជាមួយគ្នា​របស់​ពួកគេ​ទាំងពីរ​។​

​    ​នៅក្នុង​វីដេអូ​ឃ្លី​ប​ខ្លី​នេះ គេ​ឃើញ​តារាចម្រៀង​វ័យ ២៣​ឆ្នាំ Selena និង​តារា​សម្តែង​វ័យ ៣៩​ឆ្នាំ​លោក Orlando ដែល​គេ​ស្គាល់​ថា​ជា​មិត្ត​ប្រុស​តារាចម្រៀង Katty Perry បាន​ចាក​ចេញពី​សណ្ឋាគារ Mandalay Bay និង​កាស៊ីណូ​ជាមួយគ្នា​នៅក្នុង​ទីក្រុង Las Vegas ៕


adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់