adverise with khmeread 1

តួ​បូលីវូដ​ឥណ្ឌា​នាង Priyanka Chopra ត្រៀមខ្លួន​ថត​ហូលីវូដ​អាមេរិក​ជា​លើកដំបូង​

    ​Priyanka Chopra បានបង្ហាញ​ខ្លួន​នៅក្នុង​ខ្សែភាពយន្ត​របស់​ហូលីវូដ​ជា​លើកដំបូង ជាមួយនឹង​តួនាទី​ជា​តួអង្គ​ចិត្តអាក្រក់​។​

​    ​តារា​សម្តែង​បូលីវូដ​ដ៏​ល្បីល្បាញ​ប្រចាំ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​បូលីវូដ​ឥណ្ឌា​រូបនេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដ៏​ពិសេស​ថ្មី​មួយ​នៅក្នុង​ឆ្នាំ ២០១៦ ទៅដល់​ប្រិយមិត្ត​របស់​នាង ដោយ​ធ្វើការ​ចែកចាយ​រូបភាព​ច្រើន​សន្លឹក​អំពី​ការត្រៀមខ្លួន​បង្ហាញ​វត្តមាន​នៅលើ​កញ្ចក់​ទូរទស្សន៍ និង​ការថត​ខ្សែភាពយន្ត​ហូលីវូដរបស់នាង​។

​    ​នៅក្នុង​រូបថត​មួយ​សន្លឹក គេ​ប្រទះឃើញ​តារា​សម្តែង​រួម​ក្នុង​ខ្សែភាពយន្ត "Baywatch" The Rock បានបង្ហាញ​វត្តមាន​នៅក្នុង​រូបថត​ដែល​នាង​បានធ្វើការ​ចែកចាយ​ផងដែរ​ទាក់ទិន​នឹង​ទិដ្ឋភាព​នានា​ពី​ទីតាំង​ថត​ខ្សែភាពយន្ត​ហូលីវូដ​ជា​លើកដំបូង​នៃ​អាជីព​ជា​តារា​សម្តែង​របស់​នាង​៕

adverise with khmeread
ប្រភព៖ Khaleejtimes

មតិយោបល់