adverise with khmeread 5210aeef 8d16 4e9d 95bc 638d7aac8ca1

បង្ក្រាប​ឥត​ល្ហែ! ២​ថ្ងៃ​ចាប់​ក្រុម​ចែកចាយ ​និង​ប្រើ​គ្រឿងញៀន​៣១​នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​៣១​នាក់​(​ស្រី​៦​នាក់​) ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​ជា​បន្តបន្ទាប់​នា​ព្រឹក​ថ្ងៃទី​១២​ និង​ព្រឹក​ថ្ងៃទី​១៣​ ខែឧសភា ​ឆ្នាំ​២០១៦​ នេះ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​,ខណ្ឌ​មានជ័យ ខណ្ឌពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ ដោយ​ដកហូត​ថ្នាំញៀន​សរុប​ប្រមាណ​៣២៥​កញ្ចប់ និងឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត។ 

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ជំនាញ​រាជធានី​ភ្នំពេញ ,​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​,​ខណ្ឌដូនពេញ ,​ខណ្ឌមានជ័យ ,​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការ​ដំបូង​ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​នៅផ្ទះ​សំណាក់ យីហោ «Oh Yes» ស្ថិតនៅ​ផ្ទះ​លេខ​លេខ​១៧ ក្រុម​២០ ភូមិ​២ ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ 

    មន្ត្រី​អាវុធហត្ថ​បន្តថា នា​ព្រឹក​ថ្ងៃទី​១៣​ ខែឧសភា​នេះ អាវុធហត្ថ​ខណ្ឌដង្កោ​បាន​ឃាត់​ជនសង្ស័យ​៦​នាក់​ទៀត​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន ដោយ​ដកហូត​ថ្នាំ​ញៀ​ន្រ​ភេទ​ម៉ា​ទឹកកក​មួយកញ្ចប់។ 

    ប្រតិបត្តិការ​នេះ​បង្ក្រាប​ជា​បន្តបន្ទាប់​នេះ​សមត្ថកិច្ច​ឃាត់​មនុស្ស​ប្រុស​ស្រី​ដំបូង​១៩​នាក់​ដកហូត​ថ្នាំញៀន​១៧៧​កញ្ចប់​។ បន្ទាប់មក​បាន​បន្ត​ស្រាវជ្រាវ​ចាប់បាន​៦​នាក់​ទៀត​នៅ​ខណ្ឌមានជ័យ​​ និងខណ្ឌ​ពោធិ៍​សែន​ជ័យ​ដកហូត​ថ្នាំញៀន​ថែម​១៤៧​កញ្ចប់​ទៀត និង​ចុងក្រោយ​ឃាត់ខ្លួន​៦​នាក់​ថ្នាំ​មួយកញ្ចប់ សរុប​ទាំងអស់៣២៥​កញ្ចប់។ 

    បច្ចុប្បន្ន​មនុស្ស​ទាំង​៣១​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់