adverise with khmeread Feature image

ព្រុយ​ណេ​៖ ជន​មូស្លីម​ណា​ដែល​ហ៊ាន​ធ្វើបុណ្យ​ណូអែល​នឹង​ជាប់គុក ៥​ឆ្នាំ​

​ស្តេច​ស៊ុ​លត​ង់ Hassanal Bolkiah របស់​ព្រុយ​ណេ​បាន​មាន​ព្រះបន្ទូល​ទៅ​ប្រជាជន​នៃ​ប្រទេស​របស់​ទ្រង់​ថា បើ​ពួកគេ​ប្រារព្ធ​បុណ្យ​ណូអែល ពួកគេ​អាច​នឹង​ប្រឈម​ការជាប់​ពន្ធនាគារ​រ​យៈ​ពេល ៥​ឆ្នាំ​។ ទ្រង់​ធ្វើបែបនេះ​ព្រោះ​បារម្ភ​ថា​បុណ្យ​តាមបែប​សាសនា​មួយ​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​នៃ​ប្រទេស​របស់​ទ្រង់​ដូច្នេះហើយ​បាន​ទ្រង់​ហាម​មិន​ឲ្យ​ប្រារព្ធ​បុណ្យ​ណូអែល​ជា​សាធារណៈ​ឡើយ​។ 

​ជន​មូស្លីម​ណា​ដែល​គេ​ចាប់បាន​ថា​ប្រារព្ធ​បុណ្យ​ណូអែល និង​ជន​មិនមែន​មូស្លីម​ណា​ដែល​ត្រូវបាន​រកឃើញ​រៀបចំ​ការអបអរ​បុណ្យ​នេះ អាច​នឹង​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល​វែង​។ 

​ជន​មិនមែន​មូស្លីម​អាច​ប្រារព្ធ​ពិធីបុណ្យ​នេះ​បាន​នៅក្នុង​សហគមន៍​របស់​ពួកគេ ប៉ុន្តែ​មិនត្រូវ​ឲ្យ​ជន​មូស្លីម ៦៥ ភាគរយ​ស្មើនឹង ៤២០.០០០ នាក់​របស់​ប្រទេស​នេះ​មើលឃើញ​ការ​ប្រារព្ធ​បុណ្យ​ណូអែល​របស់​ពួកគេ​ឡើយ​។ ប្រជាជន​ព្រុយ​ណេ​ប្រហែល ២០ ភាគរយ​គឺជា​ជន​មិនមែន​មូស្លីម ដែល​ក្នុងនោះ​រួមមាន​ទាំង​អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​សាសនា​គ្រឹ​ស្ត​។ 

​ប្រទេស​នេះ​បានដាក់​ឲ្យ​អនុវត្ត​ច្បាប់ Sharia ដ៏​តឹងរ៉ឹង​កាលពី​ឆ្នាំ ២០១៤ ក្នុងនោះ​មាន​ទាំង​ការប្រហារជីវិត​ចំពោះ​បុរស​ស្រឡាញ់​ដូចគ្នា​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺថា ទ្រង់​ក៏មាន​សណ្ឋាគារ​ផ្ទាល់ខ្លួន​របស់​ទ្រង់​ផងដែរ ដោយ​តុបតែង​សុទ្ធតែ​ប្រដាប់ប្រដា​ត្រៀម​បុណ្យ​ណូអែល​នៅ​ពីមុខ​សណ្ឋាគារ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់