adverise with khmeread 3caa26d2 1f7a 4af2 b3af 8e2d8a010a59

ដើម្បី​ភូមិ​សង្កាត់​មាន​សុ​វត្តិភាព បង្ក្រាប​ឥត​ល្ហែ​

     ភ្នំពេញ ៖ អនុវត្ត​ភូមិ​សង្កាត់​មាន​សុ​វត្តិភាព នៅវេលា​ម៉ោង១១ ​និង​១៥នាទី​យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ដោយមាន​ការអនុញាតិ​ពី​លោក ស្រី ម៉ា​កនី ព្រះ​រា​ជ្ញា​រង​អម​សាលាតំបូង​រាជធានី​ភ្នំពេញ និង​មាន​បញ្ជា​ផ្ទាល់​ពី​លោក អភិបាល ខណ្ឌដូនពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ​ចម្រុះ​ខណ្ឌ ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ មួយកន្លែង។​

     ប៉ូលិស​និយាយថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​ជា​របស់​ឈ្មោះ ម៉ៅ សំ​អូន និង​ប្រពន្ធ​ឈ្មោះ ឈឿន លី​ណា ផ្ទះ​លេខ៧៦ ក្រុម២៤៧ ភូមិ២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​បាន​ដកហូត១​ទូ ព្រមទាំង​បាន​ឃាត់ខ្លួន​មនុស្ស២​នាក់ ស្រីម្នាក់ នៅនឹងកន្លែង។​

     សូមបញ្ជាក់ថា ទីតាំង​ខាងលើនេះ​ក្រុមការងារ​ចម្រុះ​ខណ្ឌ​បាន​បង្ក្រាប​ចំនួន៣​លើក​រួចមកហើយ​តែ​ម្ចាស់ផ្ទះ​នៅតែ​រឹងទទឹង មិន​ព្រម​ឈប់​ជួល​ផ្ទះ​ដល់​ម្ចាស់​ហ្គេម​នោះ​សោះ​។ លើក​នេះ​ដោយ​អនុវត្ត​វិធានការ​ច្បាប់ គឺ​សូម​ឲ្យ​ម្ចាស់​ចូលមក​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់