adverise with khmeread A8b98a2f dbc6 4301 bd49 0bfd6faec128

ជនសង្ស័យ​៥​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌដង្កោ​ចាប់ខ្លួន​ក្នុង​រឿង​តែមួយ​

     ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​ ដល់​ចំណុច​ផ្លូវ​បេតុង ក្បែរ​របង​សាលា កសិកម្ម​ចំការ​ដូង ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​បាន​ឃាត់​ជនសង្ស័យ​ដំបូង​បាន​២​នាក់​ពាក់ព័ន្ធ​បទល្មើស​លួច​ម៉ូតូ​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១២ ​និង​៤០​នាទី រំលង​អា​ធ្រា​ត្រ​។​

     ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​០២​នាក់ ទី​១-​ឈ្មោះ ពៅ សុភាព ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ទី​២-​ឈ្មោះ រ៉​ន ម៉េង​ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្រុង​តាខ្មៅ ខេត្តកណ្តាល រួម​និង​វត្ថុតាង​សោរ​កាច់ក​ម៉ូតូ​ចំនួន​០១ យកមក​ធ្វើការ​សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ ដង្កោ​តាម​នីតិវិធី​ច្បាប់។​

     ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ប្រាប់ សមត្ថកិច្ច​យើង អំពី​កន្លែង​បក្ខពួក​របស់គេ​ដែលជា​អ្នកទទួល​ទិញ​ម៉ូតូ ហើយ​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​ប្រហែល ៨​ព្រឹក​សមត្ថកិច្ច​យើង​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត ទី​១- ឈ្មោះ យ៉​ន សុភាព ហៅ ង៉ុ​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ជា​អ្នកទទួល​ទិញ​ម៉ូតូ​) ទី​២-​ឈ្មោះ ហួត សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ និង​ទី​៣-​ឈ្មោះ ស សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ពីរ​នាក់​នេះ​ស្ថិតនៅក្នុង​វង់​ប្រតិបត្តិការ​)។​

     វត្ថុតាង​ដកហូត​រួមមាន ​៖ ទី​១- ម៉ូតូ​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ស្លាប​កំ​ភេ​ន ពាក់​ស្លាក​លេខ មាន​លេខ​តួ RLHHC09047 Y35 0627​មាន​លេខ​ម៉ាស៊ីន HC09E-5450760​ចំនួន​០១​គ្រឿង ទី​២-​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​លេខ​តួលេខ​ម៉ាស៊ីន (​ម៉ូតូ​ចាស់​) ទី​៣- ម៉ាស៊ីនបូមទឹក​ចំនួន​០១​គ្រឿង  ត្រង់ចំណុច​ផ្ទះជួល​ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូ​លិ​ស​ខណ្ឌដង្កោ ដើម្បី​កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់