adverise with khmeread 513bc62d 3322 4dff a9e6 4e9b702858bf

ប្តី​ប្រពន្ធ​កំពុង​ដេក លបលួច​ទូរស័ព្ទ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច យក​ទូរស័ព្ទដៃ​នៅ​ថ្ងៃទី​១៣ ​ឧសភា​ ២០១៦​វេលា​ម៉ោង​ប្រហែល​៧ ​និង​៣០​នាទី​នៅ​ចំណុច​ក្រុមទី​៣ ​ផ្ទះជួល​លេខ​២៥ ​ផ្លូវ​លេខ​៥៨P​ ភូមិ​គោក​ឃ្លាង ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បានឱ្យដឹងថា ជនសង្ស័យ​ដែល​លួច​ទូរស័ព្ទដៃ​ឈ្មោះ​១-ឈ្មោះ ពៅ ម៉ៅ ​ហៅ​ម៉ៅ​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ផ្ទះជួល ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ ​រាជធានី​ភ្នំពេញ​។​

    សម្ភារៈ​ និងវត្ថុ​តាង​ចាប់យក​រួមមាន​ ៖ ១-ម៉ូតូ​មួយ​គឿង​ម៉ាក​សេ​១២៥​ ​សេរី​២០១៣ ​ព៌​ណ​ខ្មៅ ​ពាក់​ស្លាក​លេខ​បាត់ដំបង​1R.7165 និង​២-ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ចំនួន​០១​គ្រឿង។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ​១៣​ ឧសភា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​០៧ ​និង​៣០​នាទី​ជនរងគ្រោះ​ឈ្មោះ​ ព្រី វណ្ណ​:​ កំពុង​ដេក​នៅ​បន្ទប់​ជួល​ជាមួយ​ក្រុមគ្រួសារ​ដោយ​មុន​ពេលដេក​ជនរងគ្រោះ​បាន​ទុក​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​នៅ​លើក្បាល​ដំណេក។​

    ក្រោយមក​ជនរងគ្រោះ​បានឮ​សូរសំឡេង​ប្រពន្ធ​របស់គាត់​បាន​ស្រែកថា​"​ចោរៗ​" ជនរងគ្រោះ​បាន​ស្ទុះ​ងើ​ប​ឡើ​ង​ស្រាប់តែ​បាន​ឃើញ​ជនសង្ស័យ​ឈ្មោះ ​ពៅ ម៉ៅ ​កំពុង​នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន​ហើយ​នៅ​ដៃ​មាន​កាន់​ទូរ​ស័ព​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ក៏បាន​ស្រែក​ផ្អើ​ល​ឆោឡោ​ឡើ​ង​ដើ​ម្បី​អ្នកជិតខាង​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ពៅ ម៉ៅ​។​

    ក្រោយមក​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ដើ​ម្បី​ជួយ​អន្តរាគមន៍​ហើយ​ជនរ​គ្រោះ​បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ​ពៅ ម៉ៅ ​យកមក​ប្រគល់​ឲ្យ​សម​ត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ហើយ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​លើ​ជនសង្ស័យ​តែម្តង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់