adverise with khmeread 1

Kylie Jenner ចែកចាយ​ខ្សែអាត់​វីដេអូ​បង្ហាញ​ពី​អារម្មណ៍​ឯកា​ក្រោយ​ចែកផ្លូវ​ជាមួយ Tyga

    ​ម្តាយ​របស់ Kylie អ្នកស្រី Kris Jenner បាន​ដើរ​លំហែ​ក្នុង​ក្រុង​ដើម្បី​ចូលរួម​រីករាយ​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ដែល​ប្រារព្ធ​នៅក្នុង​ទីក្រុង​កាន​ប្រទេស​បារាំង​។​

​    ​ប៉ុន្តែ​រឿង​ទាំងនោះ​មិនអាច​ទាក់ទាញ​កូនស្រី​របស់គាត់ Kylie Jenner ឱ្យ​ចាក​ចេញពី​បន្ទប់​គេង​ចាស់​ដែល​នាង​ធ្លាប់​រស់នៅ​បាន​នោះឡើយ ក្រោយពី Tyga បានប្រកាស​ចែកផ្លូវ​ជាមួយ​នាង​នាពេល​កន្លងមក​។​

​    ​តារា​ទូរទស្សន៍​ក្នុង​កម្មវិធី​ជីវិត​ពិត​វ័យ ១៨ ឆ្នាំ​រូបនេះ បាន​បង្ហោះ​វីដេអូ​សង្ខេប​ជាច្រើន​ដែល​ផ្តិត​មកពី​តំបន់​ផ្សេងៗ​គ្នា​នៅក្នុង​ផ្ទះ ដោយ​នាង​បានបង្ហាញ​អំពី​អារម្មណ៍​ឯកា​របស់​នាង ខណៈដែល​នាង​ទទួលបាន​ការ​ចោទ​ជា​សំណួរ​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រ​របស់​នាង​នៅក្នុង​បណ្តាញ​សង្គម​។​

​    ​នៅក្នុង​ខ្សែអាត់​វីដេអូ​មួយ​នោះ​នាង​បាន​និយាយថា "​អ្នក​រាល់គ្នា​តើនរ​ណាខ្លះ​នៅ​ចងចាំ​បន្ទប់​គេង​ចាស់​របស់ខ្ញុំ​មួយ​នេះ​? ខ្ញុំ​គិតថា​ខ្ញុំ​នឹង​នៅទីនេះ​ក្នុង​រយៈ​ពីរ​បី​ថ្ងៃ​"​។​

​    ​នាង​បាន​បន្តទៀតថា "​វា​ពិតជា​គួរឱ្យ​ស្រឡាញ់​សម្រាប់​មនុស្ស​មួយចំនួន​ដែល​នៅ​ចងចាំ​បន្ទប់​ចាស់​របស់ខ្ញុំ​មួយ​នេះ​! ជាមួយនឹង​រូបភាព និង​ផ្កា​ដែល​គ្មាន​ជីវិត​មួយទង ខ្ញុំ​មិនដឹង​អ្វី​ឡើយ ខ្ញុំ​គ្រាន់តែ​ស្រឡាញ់​បន្ទប់​មួយ​នេះ​ប៉ុណ្ណោះ​។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​វា​មាន​អនុស្សា​វី​យ៍​ជាច្រើន​អ៊ីចឹង​"៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់