adverise with khmeread Fdea7b59 5394 46b2 b5ad 0255e736a5fe

ឃាត់​បុរស​២​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

     ភ្នំពេញ ៖ មាន​ករណី​រក្សាទុក​ និង​ចែកចាយ​សារជាតិ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ត្រូវបាន​​ក​ម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង​ឃាត់ខ្លួន​នៅវេលា​ម៉ោង១០ និ​ង​៤០នាទី ថ្ងៃទី១៣ ខែ​ឧសភា​ ឆ្នាំ២០១៦ ​នៅ​ចំណុច​កំពង់ដរ​ក្បាល​កោះគរ ស្ថិតក្នុង ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ  ស្រុក​ស្អាង ខេ​ត្ក​កណ្តាល។​

     មន្ត្រី​អាវុធហត្ថ​បាន​និយាយថា ជ​នស​ង្ស​យ័​ចំនួន​០២នាក់ ទី១-​ឈ្មោះ ​នី​វី ស្វា​ស៊ី​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​ជនជាតិ​ខ្មែរឥស្លាម​ មាន​ទីលំនៅ​ភូមិ​ប៉ា​រ៉ែ​ន​ក្រោម ​ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​មុខរបរ​នេសាទ​ត្រី​(​ឃាត់ខ្លួន​) ​និងទី២-​ឈ្មោះ​ លី ​យ៉ា​កូប ​ភេទ​ប្រុស ​អាយុ២៧ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​មុខរបរ​កម្មករ​កាប់​គោ ​មា​នទី​នៅ​ជាមួយគ្នា​(​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក​ម៉្សៅក្រាម​ពណ៌​ស​ថ្លា​ម៉ា​ទឹកកក​ចំនួន០៤​កញ្ចប់​តូច​, កាបូបដៃ​ពណ៌​ឈាមជ្រូក​ ០១,​ដែក កេះ ចំនួន ០១,​ប្រាក់​ខ្មែរ​ចំនួន ​៦៥០០៛ ​និង​ប្រាក់​អាមេរិក​ចំនួន ០១ ​ដុល្លារ​,​អត្តសញ្ញាណ​ប​ណ្ណ័​ខ្មែរ​ចំនួន ០១,​ទូរ​សព្ទ័​ចំនួន​០២ ​គ្រឿង​ម៉ាក់​ណូគា​ចុច​ពិល​ព​ណ៌​ក្រហម​។​

     មន្ត្រី​អាវុធហត្ថ​បន្តថា មុនពេល​កើតហេតុ​កម្លាំង​អាវុធហត្ថ​ស្រុក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជនសង្ស័យ​ចំនួន ០២ នាក់​តែងតែ​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ​កម្លាំង​ស្រុក​ចំនួន ​០៦ នាក់​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ស្រុក ចុះ​ល្បាត​នៅ​ចំណុចកើតហេតុ​ក៏​ប្រទះឃើញ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​កម្លាំង​អាវុធហត្ថ​ស្រុក​បាន​ឃាត់​ និង​ឆែក​ឃើញ​ម៉្សៅ​ពណ៌​ស​ថ្លា​ចំនួន ០៤ ​កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​ខោ​របស់​ឈ្មោះ ​លី យ៉ា​កូប​ និង​បាន​នាំខ្លួន​អ្នក​ទាំង ០២ ​និង​វត្ថុតាង​មក​មូលដ្ឋាន​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់