adverise with khmeread 6fb7f786 e349 4433 af3e da4246eae89a

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​៥​នាក់​

    កំពង់ស្ពឺ ៖ គណៈបញ្ជាការ​ឯកភាព​ក្រុង​ច្បារមន​ នា​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​សម្បុក​ជួញដូរ ចែកចាយ ប្រើប្រាស់​គ្រឿងញៀន ក្នុង​បទល្មើស​ជាក់ស្តែង​ដោយ​ឃាត់ខ្លួន​មនុស្ស​៥​នាក់ និង​ចាប់យក​វត្ថុតាង​ជា​គ្រឿងញៀន សម្ភារៈប្រើប្រាស់ និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ថែមទៀត។​

    ប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​-​សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ស្រប​ពេលដែល​ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់សម្រាក ក្រុម​ជនសង្ស័យ​យល់ឃើញថា​សមត្ថកិច្ច​និង​អាជ្ញាធរ បែប​មិន​ធ្វើ​ការងាររដ្ឋបាល​ទើប​ពួកគេ​បានធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន។​

    ហេតុនេះ​ទើប​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​ក្រុង​ច្បារមន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ បាន​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​ក្នុង​បទល្មើស​ជាក់ស្តែង​តែម្តង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់