adverise with khmeread 899324a1 96e7 442b a8f2 578c0011b121

យល់ច្រឡំ! ស្មានថា​ស្ត្រី​ចិន​ប៉ុនប៉ង​ធ្វើអត្តឃាត​, តាមពិត​ដើររក​ប្តី​មាន​ស្រី​សោះ​!

      កណ្តាល ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​ដើរ​ឡើង​ទៅលើ​ស្ពាន​ព្រែក​សំរោង ជា​ស្ពាន​ឆ្លងទន្លេ​ក្រុង​តាខ្មៅ ហើយ​អើត​ចុះ​អើត​ឡើងៗ ធ្វើ​ឲ្យ​អ្នករត់ម៉ូតូឌុប​មានការ​សង្ស័យថា «​គាត់​ប៉ុនប៉ង​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ចង់​លោត​ពីលើ​ស្ពាន​ចូលទៅក្នុង​ទឹកទន្លេ​បាសាក់» ​ក៏​ប្តឹង​សមត្ថកិច្ច​ប៉ូលិស​ប្រចាំការ​នៅ​គល់ស្ពាន​ឲ្យ​ជួយ​អន្តរាគមន៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ។​

      មន្ត្រីប៉ូលិស​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ស្ត្រីជន​ជាតិចិន​ខាងលើ​នេះ​ឈ្មោះ ឆិ​ន ជី ឡាន អាយុ​៤១​ឆ្នាំ មុខរបរ​បុគ្គលិក​រោង​ចក្រ​កាត់ដេរ​មូ​នតា​យ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​រោងចក្រ។​

      ប៉ូលិស​បន្តថា ក្រោយពី​ឃាត់ខ្លួន ស្ត្រីជន​ជាតិចិន​រូបនេះ​បាន​បដិសេធ​ជា​ភាសារ​ចិន​ថា «​គាត់​មិនបាន​ប៉ុនប៉ង​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ដូចដែល​ប្រជាពលរដ្ឋ​សង្ស័យ​នោះទេ ពោលគឺ​នាង​គ្រាន់តែ​ដើរ​ឆ្លងស្ពាន​ពី​ក្រុង​តាខ្មៅ​ក្នុង​គោលបំណង​ទៅ​ត្រើយម្ខាង ដើម្បី​ស្វែងរក​ប្តី​ដែល​បាត់​ខ្លួន​ចេញពីផ្ទះ​អស់​ជាច្រើន​ថ្ងៃ​លួច​ទៅ​មាន​ស្រី​ថ្មី »​។​

      បន្ទាប់ពី​ធ្វើការ​សាកសួរ និង​ពិនិត្យមើល​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​តាមច្បាប់ សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ខាង​តំណាង​រោងចក្រ​ធ្វើលិខិត​ធានា​យក​ស្ត្រីជន​ជាតិចិន​រូបនេះ​ទៅកាន់​កន្លែងធ្វើការ​វិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់