adverise with khmeread Beautiful

តាមពិតបវរកញ្ញាចក្រវាលថ្មីគឺជាហ្វែនរបស់ក្រុមចម្រៀង Super Junior

          គេរំពឹងថា ការប្រកួត​បវរកញ្ញាចក្រវាលគឺជា​ព្រឹត្តិការណ៍​មួយ​ដែល មហា​ជន​​ទូទាំងពិភពលោកតាមដាន ប៉ុន្តែ​នៅឆ្នាំនេះ វាហាក់ដូចជា​មាន​រឿង​ចម្រូង​ចម្រា​ស់​ខុសធម្មតា។

          ដំបូងឡើយ​គេហៅ​ឈ្មោះ​បវរកញ្ញា​ហ្វីលីពីន ភីយ៉ា អាឡុនហ្សូ វើតបាច (Pia Alonzo Wurtzbach) ថា​ ជាប់​ចំណាត់ថ្នាក់លេខ២ ប៉ុន្តែក្រោយ​មក​បាន​កែ​ប្រែ​ហើយ​ប្រកាសឈ្មោះនាងម្តងទៀត​ថា ជា​ជ័យលាភី​លេខ​១​វិញ​​ និងដកម្កុដពី​ក្បាល​របស់​បវរកញ្ញាកូឡុំប៊ី​មក​ពាក់​ឲ្យ​នាងវិញ។

          នេះជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​ហើយ​មជ្ឈដ្ឋាន​នានាកំពុង​ចាប់អារម្មណ៍​បំផុត ប៉ុន្តែ​ឥរិយាបថនិង​របៀបដោះ​ស្រាយចំពោះ​ស្ថានការណ៍​ដ៏អាក្រក់នេះ​បានធ្វើឲ្យ​បវរកញ្ញាចក្រវាលថ្មីរូបនេះ​ទទួលបាន​អ្នកគាំទ្រ​ថ្មី​រាប់ពាន់​នាក់បន្ថែមទៀត។

          អ្នក​គាំទ្រ​របស់ក្រុម​ចម្រៀង Super Junior និង​អ្នក​និយមអ៊ីនធើណិត​បាន​​ស្រាវជ្រាវ​សារចាស់ៗនៅ​លើ​គណនី​ផ្លូវការ​របស់​បវរកញ្ញា​ ភីយ៉ា ហើយ​រក​ឃើញ​ថា នាងគឺជា​អ្នកគាំទ្រ​របស់​ក្រុ​ម​ចម្រៀង Super Junior ហើយ​ថា នាងចូលចិត្ត​ តារាចម្រៀង ស៊ីវ៉ន់ (Siwon) ។

          សារសរសេរនៅលើបណ្តាញសង្គមទ្វីតធើ ត្រូវបានគេរក​ឃើញ​នៅ​លើ​គណនី​របស់នាង ហើយ​បង្ហាញថា យ៉ាងហោចណាស់ មាន​មួយលើក​ដែល​នាង​និយាយចំអន់​ដាក់​ខ្លួន​ឯងថា មិនមែនជា​បវរកញ្ញា​ចក្រវាល​ទេ ប៉ុន្តែ​ជា​លោក​ស្រី​ ស៊ីវ៉ន់ ឆយ (Mrs. Siwon Choi) ។

            សារនៅលើ​ទ្វីតធើ​កើតមាន​តាំងពី​ឆ្នាំ​២០០៩​ មកម្ល៉េះ ហើយ​បណ្តាលឲ្យ​អ្នក​ប្រើប្រាស់បណ្តាញសង្គមទ្វីតធើ​ជា​ច្រើន​សួរ​ថា តើ​នាងនៅ​តែ​ចូល​ចិត្ត​ ស៊ីវ៉ន់ ដដែល​ឬយ៉ាងណា។ ទោះបីជា​យ៉ាងណា អ្នកគាំទ្រ​ចម្រៀងប៉ប់​កូរ៉េខ្លះ​នៅ​តែ​មាន​ចម្ងល់​ថា តើនេះគឺជា​មូលហេតុដែលនាង​ជ្រើសរើស​ឈុត​រ៉ូបពណ៌​ខៀវសម្រាប់​ព្រឹត្តិការណ៍​ដ៏ធំនេះឬយ៉ាងណា៕

adverise with khmeread

មតិយោបល់