adverise with khmeread 5d1efeef cc18 4ba3 82c5 9c489841f88f

រថយន្ត​ដឹក​អ្នកដំណើរ​ផ្ទុះ​កង់​ក្រោយ​ក្រឡាប់​ផ្ងារ​កង់​របួសធ្ងន់​ស្រាល​១៨​នាក់​

    កោះកុង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​១​បានកើត​ឡើង នៅ​ថ្ងៃទី​១៣​ ខែឧសភា​ ​ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​មនុស្ស ​១៨ ​នាក់​ក្នុង​រថយន្ត​របួសធ្ងន់​ស្រាល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ស្រុក​បុ​ទុម​សាគរ​។​

    យោងតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បង្កឡើង​ដោយ​ខ្លួនឯង ​ដោយសារ​អ្នកបើកបរ​មានការ​ធ្វេសប្រហែស​ក្នុង​បើកបរ​មិនបាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​មុនពេល​បើកបរ​ទើប​ធ្វើ​ឲ្យ​រថយន្ត​ផ្ទុះ​កង់​ផ្នែ​ក​ខាងក្រោយ​រេ​ចង្កូត​ធ្លាក់​ពីលើ​ដងផ្លូវ​បាស់​កង់​ឡើងលើ ​បណ្តាល​ឲ្យ​អ្នកជិះ​រងរបួស​ធ្ងន់​ស្រាល​១៨​នាក់​។​

    សមត្ថកិច្ច​បន្តថា រថយន្ត​ទូ​រី​ស​ខាង​នេះ​គឺ​ ចេញដំណើរ​ពី​កោះកុង​ទៅ​ខេត្តកំពត​ហើយ​កន្លែងកើតហេតុ​គឺ​ស្ថិតនៅ​ចំណុច​ភូមិ​ប្រ​លាន ឃុំកណ្តោល ស្រុក​បូ​ទុម​សាគរ​ ​ខេត្តកោះកុង។ ចំពោះ​អ្នករងរបួស​សមត្ថកិច្ច​បាន​ដឹក​មក​មន្ទីរពេទ្យ​ស្រុក​បុ​ទុម​សាគរ ​ដើម្បី​ព្យាបាល​ហើយ​អ្នករងរបួស​ស្រាលៗ​ខ្លះ​បាន​បន្តដំណើរ​ទៅទៀត​តាម​រថយន្ត​ផ្សេង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់