adverise with khmeread 8d70b1e9 10d2 4686 97ab 07abf1647cf8

រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ថ្ងៃទី​១២​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៧ ​និង​១០​នាទី ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧-១៨ ស្ថិត​ក្នុងភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​រវាង​រថយន្ត​០១​គ្រឿង​ម៉ាក Prius ពណ៌ស បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បើក​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​។ លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ បាន​បុក​នឹង​ម៉ូតូ ០១​គ្រឿង​ម៉ាក សង់​កូរ៉េពណ៌ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1R-1626 បើកបរ​ដោយ​ឈ្មោះ នៅ គឿន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទូល​ក្រ​ប៉ៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ស្លាប់​នៅ​កន្លែងកើតហេតុ និង​មាន​អ្នករួមដំណើរ​ជាមួយ​ម្នាក់​ឈ្មោះ ឌិន ម៉ៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​រងរបួស​ធ្ងន់​)។​

     ប៉ូលិស​បន្តថា ការធ្វើដំណើរ​ក្នុងទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​ហើយ​បត់​ឆ្លងផ្លូវ​ពីឆ្វេង​ទៅ​ស្ដាំ បណ្តាលឱ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ ០១ ​នាក់ និង​រងរបួស​ធ្ងន់​អ្នករួមដំណើរ​ជាមួយ ០១​ នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ភាគី​ខាង​រថយន្ត​បាន​បើករថយន្ត​គេចខ្លួនបាត់។​

     ចំពោះ​ករណី​ខាងលើនេះ​បណ្ដាលមកពី​ជនរងគ្រោះ​ឆ្លងផ្លូវ​មិនមាន​ការប្រុងប្រយ័ត្ន និង​មិនមាន​ពាក់មួក​សុវត្ថិភាព ចំណែក​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​មិនបាន​មើល​ស្ថានភាព​ផ្លូវ​ខាងមុខ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់