adverise with khmeread F57946d4 6d13 408f ad5c aa28126a9b30

ហាង​កាហ្វេ មាន​លួចលាក់​បម្រើសេវា​ផ្លូវ​ភេទ​តុលា​ការចេញ​ដីការ​ឃុំខ្លួន​

     កំពង់ចាម ៖ លោក អ៊ុំ ចាន់ថុល ចៅក្រម​ស៊ើប​សួរ សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ​៣១៣ , ៣១៤ , ៣១៥ , ៣១៦ ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ បានសម្រេច​ឃុំខ្លួន​មនុស្ស៤នាក់ ពីបទ​បើកហាង​កាហ្វេ មាន​លួចលាក់​បម្រើសេវា​ផ្លូវ​ភ​ទ​។​

     ប៉ូលិស​និ​យា​ថា ជនជាប់ចោទ ទី១-ឈ្មោះ សុង ណាន ភេទ​ប្រុស ២-ឈ្មោះ សូ ស្រី​តូច ភេទ​ស្រី ៣-​ឈ្មោះ លី ហឿង ភេទ​ស្រី និង៤-ឈ្មោះ សឺ​ង ប៉ុក ភេទ​ប្រុស ពីបទ​សញ្ចារកម្ម។​

     ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ដោយមាន​បណ្តឹង​ផ្ទាល់មាត់​ពី​ប្រជាពលរដ្ឋរ​រស់នៅ​ម្តុំ​ហាង​កាហ្វេ​យីហោ អូន គាវ ០៤ រួចមក លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​កំពង់ចាម និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើ​ការឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង​ដែល​បាន​បើក​ធ្វើ​អាជីវកម្ម​លក់​កាហ្វេ ហើយ​មាន​លួចលាក់​បម្រើសេវា​ផ្លូវភេទ យីហោ អូន គាវ ០៤ ស្ថិតក្នុង​ភូមិ​ទី​១៣ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

     ប៉ូលិស​បន្តថា ជា​លទ្ធផល​យើង​រកឃើញ និង​បាន​សង្គ្រោះ​ស្ត្រី​រក​ស៊ី​បម្រើសេវា​ផ្លូវភេទ ០៤ នាក់ យកមក​អប់រំ រួច​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម ហើយ​ឃាត់ខ្លួន​ជនសង្ស័យ ០៤ នាក់ (​ស្រី ០២ នាក់​)។​

     បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួច​រាល់​ហើយ​នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា ២៥ និង​២៦ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់