adverise with khmeread 1af00027 44e3 4acc bff1 4c8396b78db1

បើ​ម៉ូតូ​បញ្ច្រាស​បុក​មន្ត្រីប៉ូលិស​ចរាចរណ៍​របួសធ្ងន់​ជាប់​ខ្នោះ​

     កំពង់ចាម ៖ មន្ត្រីប៉ូលិស​ចរាចរណ៍​ម្នាក់​របួសធ្ងន់​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​៤០​នាទី ​នៅ​ចំណុច​មុខ​វិទ្យាល័យ​ព្រះសីហនុ ​ខេត្តកំពង់ចាម ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម ដោយសារ​យុវជន​ម្នាក់​បើក​ម៉ូតូ​បុក។​

     ប៉ូលិស​និ​យា​ថា ដំបូង​មាន​ករណី​យុវជន​ម្នាក់​បើ​កបរ​ម៉ូ​តូប​ញ្ជ្រា​ស់ទិស​ហើយ​បាន​បុក​ទៅ​លើសមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ហើយ​ជនបង្ក​ដែល​​ បាន​​បើក​ម៉ូតូ​បុកទៅ​លើសមត្ថកិច្ច​មានឈ្មោះ​​ អៀង វិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ជុំរៅ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ហើយ​ម៉ូតូ​ដែល​ជន​ល្មើ​ស​ជិះ​បុក​ម៉ាក​ហុងដា ១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​

     ចំណែក​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះ​ឈ្មោះ ​ព្រះ​ច័ន្ទ ណា​រុណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​បណ្តាល​ឲ្យ​របួសធ្ងន់​។​

     បច្ចុប្បន្ន​ជន​ដែល​បង្ក​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់