adverise with khmeread Ce36a13f f871 431c b6bf 86191503744d

ទីណា​ក៏មាន​ជក់​គ្រឿងញៀន តែ​គេច​មិន​ផុតពី​ខ្នោះ​

     កំពត ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទូក​មាស​ខាងលិច និង​កម្លាំង​អធិការដ្ឋាន​ស្រុក​បន្ទាយមាស បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពត ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិ​ន ជីវ៉ា ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ព្រមទាំង​លោក​ព្រះរាជអាជ្ញារង មុត ដា​រ៉ា បាន​ចុះ​ចាប់​ក្មេង​ជក់​គ្រឿងញៀន ភូមិ​ច្រក​ឃ្លៃ ឃុំទូក​មាស​ខាងលិច​ ស្រុក​បន្ទាយមាស ឃាត់ខ្លួន​បាន​ចំនួន ០៣​​ នាក់​នៅ​រសៀល​ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

     ប៉ូលិស​និយាយថា ជនសង្ស័យទី​១-ឈ្មោះ ភេ​ង ភី​ណា ភេទ​ប្រុស អាយុ២៥​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ម្នាស់ ឃុំដងទង់ ស្រុក​ដងទង់ ខេត្តកំពត ទី២-​ឈ្មោះ ស៊ឹម ឌី​ណា ភេទ​ប្រុស អាយុ២៥​ឆ្នាំ នៅ​ភូមិ​ធំថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ទី៣-ឈ្មោះ កែម ផាន់​ណូ ភេទ​ប្រុស អាយុ៣៣​ឆ្នាំ ភូមិ​ក្រាំង​ដូង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត។ សម្ភារ​:​ដែល​រឹបអូស​យកបាន​មាន ៖ ទី១-​ម៉ូតូ០៤​គ្រឿង ទី​២-​ថ្នាំញ្ញៀន០៤​ក​ញ្ចា​ប់​តូច​ទី៣-​ទូរ​សព្ទ័​ដៃ០៥​គ្រឿង និង​ដែកកេះ​ចំនួន០២។​

     បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់