adverise with khmeread 1

កាត់​ក្រូច​ភ្លា​ជា​បួន​កំណាត់​ដាក់​ក្នុង​កូនចាន រួច​ទុក​នៅក្បែរ​គ្រែ​ដេក​--​នេះ​ជា​ហេតុផល​!

    ​យើង​បានដឹង​រួចមកហើយ​ថា​ក្រូច​ភ្លាម​ជា​ប្រភេទ​ផ្លែឈើ​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​។ ក្រូច​ភ្លា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​លើកកម្ពស់​ការ​រស់នៅ ជួយ​ដល់​រូប​សម្រស់ និង​ជំរុញ​ផ្នែក​សុខភាព​។ 

​    ​ក្រូច​ភ្លា​គឺជា​ថ្នាំ​សម្លាប់សត្វ​ល្អិត​បែប​ធម្មជាតិ ហើយ​ទឹក​របស់​វា​ជា​ភ្នាក់ងារ​លាង​សម្អាត​ដ៏​មាន​ប្រសិទ្ធភាព​។ វា​ជួយ​ជំរុញ​អារម្មណ៍​ស្រស់ស្រាយ និង​ត្រូវបាន​ប្រើ​ញឹកញាប់​សម្រាប់​ព្យាបាល​មនុស្ស​ដែលមាន​សម្ពាធ​ផ្លូវចិត្ត និង​ធុញថប់​តឹងទ្រូង​។ 

​    ​ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​លោកអ្នក​គួរ​កាត់​ក្រូច​ភ្លា​ជា​បី​ឬ​បួន​កង់​ដាក់​ក្បែរ​គ្រែ​ដេក​។​

​    ​១.  កាត់​ក្រូច​ភ្លា​មួយ​ផ្លែ​ឱ្យ​ចំហ​រមាត់ រួច​ដាក់​ក្នុង​កូនចាន​មួយ​ទុកចោល​មួយ​យប់​។ វា​នឹង​បំ​ភាយ​ក្លិន​ដ៏​អស្ចារ្យ​ពេញ​បន្ទប់​គេង​។ ក្រូច​ភ្លា​ដើរតួ​ជា​ថ្នាំ​បាញ់​បន្សុទ្ធ​ខ្យល់​ដ៏​មាន​ប្រសិទ្ធភាព ដែល​គ្មាន​ជាតិគីមី​។ 

​    ​២. ការ​ស្រូបយក​ក្លិន​ក្រូច​ភ្លា​ពេញ​មួយ​យប់​នឹង​ជួយ​ជំរុញ​ការដកដង្ហើម​របស់​អ្នក ហើយ​អ្នកនឹង​ក្រោក​ឡើង​ជាមួយនឹង​ខួរក្បាល​ស្រឡះ​ល្អ និង​បំពង់ក​ជ្រះស្រឡះ​គ្មាន​ស្លេស​។ ដូច្នេះ ប្រសិនបើ​លោកអ្នក​កំពុង​កើត​ជំងឺហឺត ឬ កំពុង​កើត​ផ្តាសាយ ឬ​អា​ឡែ​ស៊ី លោកអ្នក​គួរ​សាកល្បង​វិធី​មួយ​នេះ​។​

​    ​៣. លើក​ចាន​ក្រូច​ភ្លា​មក​ហិត និង​ស្រូប​ក្លិន​ពេល​ភ្ញាក់ឡើង ថាមពល​របស់​អ្នកនឹង​កើនឡើង ហើយ​លោកអ្នក​នឹងមាន​អារម្មណ៍​រហ័សរហួន​ភ្លាមៗ​។ វា​ល្អ​ជាង​កាហ្វេ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែល​ពោរពេញ​ដោយ​ជាតិ​ស្ករ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់