adverise with khmeread Study statins dont lower cholesterol increase cancer memory loss risk

ការសិក្សា​៖ ថ្នាំ Statin មិន​ជួយ​បញ្ចុះ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ទេ​តែ​ជួយ​ជំរុញ​ហានិភ័យ​នៃ​ជំងឺមហារីក​និង​ជំងឺ​បាត់​ការចងចាំ​

    ​ជាមួយនឹង​ចំនួន​អ្នកស្លាប់ ៦១០.០០០ នាក់​រៀងរាល់ឆ្នាំ​គ្រាន់តែ​ក្នុង​សហរដ្ឋអាមេរិក ជំងឺ​ទឹកនោមផ្អែម​គឺជា​មូលហេតុ​ចម្បង​មួយ​នៃ​ការស្លាប់​ទាំងនេះ​។ ការស្រាវជ្រាវ​បានលើកឡើង​ថា កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ខ្ព​ស់មាន​ផលប៉ះពាល់​លើ​សុខភាព ហេតុ​ដូច្នេះហើយ​ទើបបានជា​មនុស្ស​ជាច្រើន​ចាប់ផ្តើម​លេបថ្នាំ​បញ្ចុះ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ តែ​ទោះយ៉ាងណា ថ្នាំ Statin ដែល​ពេញនិយម​បំផុត​សម្រាប់​បញ្ចុះ​កូ​ឡេ​ស្ទើ​រ៉ូ​ល​នៅ​អាមេរិក ពុំ​អាច​ផ្តល់​ប្រសិទ្ធភាព​បានទេ ហើយ​ស្របពេល​ជាមួយគ្នានេះដែរ ថ្នាំ​នេះ​ត្រូវបាន​គេ​ផ្សាភ្ជាប់​ទៅនឹង​ជំងឺមហារីក និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​។ 

​    ​ថ្នាំ​នេះ​តែង​ត្រូវ​បានចេញ​វេជ្ជបញ្ជា​ឱ្យប្រើ​ដើម្បី​បន្ថយ​កូ​ឡេ​ស្ទើ​រ៉ូ​ល​អាក្រក់ ឬ​ហៅ​កាត់​ថា LDL ដែលជា​មូលហេតុ​ចម្បង​បង្ក​ឱ្យ​កើត​ជំងឺ​បេះដូង​។ ទោះយ៉ាងណា ការសិក្សា​ជាច្រើន​បាន​រកឃើញថា ថ្នាំ Statin ពុំមាន​ប្រសិទ្ធភាព​បញ្ចុះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល LDL នោះទេ​។ 

​     ព្រឹត្តិប័ត្រ​ព័ត៌មាន Vascular Health and Risk Management បានចេញ​ផ្សាយ​ការសិក្សា​មួយ ដែល​រកឃើញថា ថ្នាំ​នេះ​ពុំមាន​ប្រសិទ្ធភាព​អ្វី​ទាំងអស់​ក្នុងការ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​ចំពោះ​អ្នកជំងឺ​បេះដូង​។ 

​    ​ការសិក្សា​នេះ​បាន​បង្ហាញថា ថ្នាំ​នេះ​អាច​បញ្ចុះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​បានត្រឹមតែ ១៨ ភាគរយ​ប៉ុណ្ណោះ​ចំពោះ​អ្នកជំងឺ​ដែល​លេប​វា ហេតុដូច្នេះ​ហើយ​វា​ពុំបាន​ផ្តល់​ប្រសិទ្ធភាព​រហូតដល់​ទៅ ៨០ ភាគរយ​។ 

​    ​ក្រៅពី​ពុំមាន​ប្រសិទ្ធភាព ថ្នាំ​នេះ​នៅ​ផ្តល់​ផលប៉ះពាល់​ដូចខាងក្រោម​៖
​    ​- បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២
​    ​- បាត់បង់​ការចងចាំ​
​    ​- រាគរូស​
​    ​- ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
​    ​- កន្ទួល​លើ​ស្បែក​
​    ​- វិលមុខ​
​    ​- ទល់លាមក​

​    ​ថ្នាំ​នេះ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ផលប៉ះពាល់​អវិជ្ជមាន​ដ៏​ធ្ងន់ធ្ងរ ដូចជា ជំងឺ​រលាក​សាច់ដុំ និង​ការ​ខូច​កោសិកា​សាច់ដុំ​ទាំងស្រុង​។ ការ​ខូច​កោសិកា​សាច់ដុំ​ទាំងស្រុង​អាច​នាំឱ្យ​ខូច​តម្រងនោម ដែល​បង្កឱ្យមាន​តម្រងនោម​ខ្សោយ និង​ឈានទៅ​ស្លាប់​តែម្តង​។ 

​    ​ថ្នាំ Statin ត្រូវបាន​រកឃើញថា​ជួយ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ក្នុងការ​សិក្សា​ជាច្រើន​។ ព្រឹត្តិប័ត្រ​ព័ត៌មាន Current Oncology បានចេញ​ផ្សាយ​ការសិក្សា​មួយ ដែល​រកឃើញថា ថ្នាំ​នេះ​ជួយ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ថ្នាំ Statin ត្រូវបាន​រកឃើញថា​ជួយ​ជំរុញ​ការលូតលាស់​ដុំ​សាច់​ក្នុងករណី​ជំងឺមហារីក​ផ្លោក​នោម​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ហ៊ែ​ល​ស៊ី​ឡាយ​ធី​ម

អ្នកនឹងចូលចិត្ត

មតិយោបល់