adverise with khmeread 1

ស្ត្រី​ទាំងឡាយ​មិនគួរ​ធ្វើ​រឿងនេះ​ទេ នៅ​មុនពេល​រួមមេត្រី​ជាមួយ​ដៃគូ​!

    ​លោក David Kaufman វេជ្ជបណ្ឌិត​ព្យាបាល​តម្រងនោម​បាន​និយាយថា ការដែល​ស្ត្រី​បត់ជើងតូច​នៅមុន​ការរួម​ភេទ​គឺជា​កំហុស​ដ៏​ធំ​មួយ ដែល​ចាំបាច់​ត្រូវ​ស្វែងយល់​ទាំងអស់គ្នា​។ 

​    ​ការ​បត់ជើងតូច​នៅមុន​ការរួម​ភេទ​គឺជា​បម្រាម​ដាច់ខាត ប៉ុន្តែ​បន្ទាប់ពី​សិច​ហើយ ការ​ជុះនោម​គឺ​ពិតជា​រឿង​សំខាន់បំផុត​។ 

​    ​អំឡុងពេល​រួមរក្ស បាត់​តេ​រី​ក្នុង​ប្រដាប់ភេទ​ស្ត្រី​អាច​សម្ងំ​ក្នុង​បង្ហូរ​នោម ដូច្នេះ​ស្ត្រី​ត្រូវ​រក្សា​ទឹកនោម​នៅ​មុនពេល​រួមភេទ​ដើម្បី​ប្រមូលផ្តុំ​កម្លាំង​បណ្តេញ​បាក់តេរី​ទាំងនោះ​ចេញ ក្រោយពី​រួមភេទ​រួច​ភ្លាមៗ​។ ការ​បត់ជើងតូច​អាច​បណ្តេញ​បាត់​តេ​រី​ទាំងនោះ​ចេញពី​រាងកាយ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ទៅ​បត់ជើងតូច​ភ្លាម​បន្ទាប់ពី​រួមភេទ​រួច​ទេនោះ បាក់តេរី​ទាំងនោះ​នឹង​ចូលទៅ​ផ្លោក​នោម និង​បង្ក​ជា​ជំងឺឆ្លង​តែម្តង​។ 

​    ​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​?

​    ​ការដាក់​បន្ទះ​ជ័រ Diaphragm សម្រាប់​ពន្យារកំណើត​អាច​បង្កើន​ហានិភ័យ​ក្នុង​ការឆ្លង​មេរោគ ព្រោះ​វា​រុញ​ចំៗ​ផ្លោក​នោម ដូច្នេះ​លោកអ្នក​គួរ​រក​ដំណោះស្រាយ​ផ្សេង​។ 

​    ​ទឹករំអិល​សម្រាប់​ស្រោច​បន្ថែម​លើ​ស្រោមអនាម័យ​អាច​នាំឱ្យ​រលាក ជាហេតុ​បង្កើន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។ ប្រសិនបើ​អ្នក​ប្រើ​ស្រោម សូមកុំ​ស្រោច​ទឹករំអិល​បន្ថែម​ខាងក្រៅ​។  

​    ​* គន្លឹះ​សម្រាប់​ការថែទាំ​សុខភាព​ពេល​រួមភេទ​
​    ​- ផឹកទឹក​ឱ្យបាន​ច្រើន​ដើម្បី​ចៀសវាង​ការ​ខ្សោះ​ជាតិ​ទឹក និង​ដើម្បី​ជួយ​រាងកាយ​បណ្តេញ​បាក់តេរី​តាម​បំពង់​បង្ហូរ​នោម​។ 
​    ​- វា​ជាការ​ប្រសើរ​បំផុត​ដែល​ត្រូវ​បត់ជើងតូច​ភ្លាម​បន្ទាប់ពី​រួមភេទ​។ 
​    ​- បន្ទាប់ពី​បត់ជើងតូច​រួច ត្រូវយក​ក្រដាស់អនាម័យ​ជូត​ពីមុខ​ទៅក្រោយ​។ 
​    ​- លាង​សម្អាត​ប្រដាប់ភេទ​រាល់ថ្ងៃ និង​ត្រូវ​រក្សា​អនាម័យ​ជាប់​ជានិច្ច ជាពិសេស​នៅមុន​និង​ក្រោយពេល​រួមភេទ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​វី​សិន​

អ្នកនឹងចូលចិត្ត

មតិយោបល់