adverise with khmeread 1

តឹង​ច្រមុះ​? មិនចាំបាច់​ដាក់​ថ្នាំ​ច្រមុះ​ទេ សាកល្បង​វិធី​ចុច​ដោយ​ម្រាមដៃ​នេះ​នឹង​ធូរ​ច្រមុះ​វិញ​ក្នុងពេល​តែ ២០ វិនាទី​ប៉ុណ្ណោះ​!

    ​នៅពេល​តឹង​ច្រមុះ លោកអ្នក​ច្បាស់​ជាមាន​អារម្មណ៍​ថា​ច្រមុះ​នឹងមិន​អាច​ធូរ​វិញ​បានទេ ប្រសិនបើ​គ្មាន​ថ្នាំ​ច្រមុះ​។ អា​ឡែ​ស៊ី ផ្តាសាយ និង​ការប្រែប្រួល​អាកាសធាតុ​អាច​បណ្តាលឱ្យ​ចម្រុះ​តឹង​បាន ជាមួយ​ឱសថ​ហាក់ជា​ជម្រើស​តែមួយគត់​សម្រាប់​ព្យាបាល​។ ប៉ុន្តែ​កុំ​ទាន់​អាល​ឈោង​ដៃ​យក​ថ្នាំ ការ​បន្ធូរ​ការ​តឹង​ច្រមុះ ងឺ​ង​ក្បាល និង​ហឹ​ង​ត្រចៀក​អាច​ដោះស្រាយបាន​យ៉ាង​ស្រួល​តាមរយៈ​ការ​ចុច​ចំណុច​ខ្លះ​លើ​ផ្ទៃមុខ​។ 

​    ​យោងតាម​វេជ្ជបណ្ឌិត Joseph M. Helms ប្រ​ធានា​វិទ្យាស្ថាន Helms Medical Institute និង​ជា​អ្នកនិពន្ធ​សៀវភៅ Acupuncture Energetics: A Clinical Approach for Physicians គាត់​មាន​តិច​និក​សម្រាប់​ដោះស្រាយ​បញ្ហា​តឹង​ច្រមុះ​ដោយ​មិនចាំបាច់​ប្រើ​ឱសថ​នោះទេ​។ វិធី​របស់គាត់​មាន​ដូច​រៀបរាប់​ខាងក្រោម​៖ 

​    ​* យក​អណ្តាត​ចុច​លើ​ក្រអូមមាត់ រួច​យក​ម្រាមដៃ​ពីរ​សង្កត់​ចន្លោះ​ចិញ្ចឹម រយៈពេល ២០ វិនាទី ឬ​យូរ​ជាង​នេះ​បន្តិច​ក៏បាន​។ បន្ទាប់ពី​ទម្លាក់​អណ្តាត​ចេញពី​ក្រអូមមាត់ រួច​ដក​ដៃ​ចេញពី​ចន្លោះ​ចិញ្ចើម ខ្យល់​ដង្ហើម​នឹង​ចាប់ផ្តើម​ចេញ​តាម​ច្រមុះ​ធូរ​ជាង​មុន​។ ប្រសិនបើ​ចុច​ត្រង់​ចន្លោះ​ចិញ្ចើម​នៅ​មិនទាន់មាន​ប្រសិទ្ធភាព លោកអ្នក​អាច​យក​ម្រាមដៃ​ចុច​លើ​ចិញ្ចើម​ទាំងសងខាង​ជំនួស​វិញ​។ ករណី​ចុច​លើ​ចិញ្ចើម​គឺមាន​បី​ទីតាំង​៖ ដើម​ចិញ្ចើម កណ្តាល​ចិញ្ចើម និង​ចុង​ចិញ្ចើម​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ហ៊ែ​ល​ស៊ី​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់