adverise with khmeread Successful

បើ​ចង់​ជោគជ័យ​ត្រូវ​វិនិយោគ​លើ​អ្វីខ្លះ​?

តើ​អ្នក​គិត​អំពី​អ្វីខ្លះ​នៅ​ពេលឮ​ពាក្យ​ថា "​វិនិយោគ​"? តើ​អ្នក​គិត​អ្វីខ្លះ​អំពី​ពាក្យ "​ជោគជ័យ​"? ទាល់តែ​មានការ​វិនិយោគ​ទើប​មាន​ភាពជោគជ័យ ប៉ុន្តែ​ការ​វិយោគ​ទាំងនោះ​គឺជា​អ្វី​?

១- វិនិយោគ​លើ​សៀវភៅ​
​អាន​សៀវភៅ​កាន់តែច្រើន​កាន់តែ​កើន​ចំណេះ​។ សៀវភៅ​ខ្លះ​ជួយ​អ្នក​ឲ្យ​រកឃើញ​ភាពជោគជ័យ ហើយ​សៀវភៅ​ខ្លះ​អាច​ឲ្យ​អ្នក​ដកស្រង់​គោលការណ៍​មក​អនុវត្តតាម​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ជាច្រើន​។ យោងតាម​អ្នកនិពន្ធ​អាមេរិក លោក Tom Corly មនុស្ស​ដែល​រកបាន ៣៥.០០០ ដុល្លារ​ឬ​តិចជាង​នេះ​ក្នុង​មួយឆ្នាំ​ប្រើពេល ៧៩% អាន​សៀវភៅ​បែប​កម្សាន្ត​។ មនុស្ស​ដែល​រកលុយ​បាន ១៦០.០០០ ដុល្លារ ឬ​ច្រើនជាង​នេះ​ក្នុង​មួយឆ្នាំ ប្រើពេល​តែ ១១% ប៉ុណ្ណោះ​អាន​សៀវភៅ​បែប​កម្សាន្ត​។ មនុស្ស​ដែល​រកលុយ​បាន​ខ្ទង់ ១៦០.០០០ ដុល្លារ​ឡើង​ក្នុង​មួយឆ្នាំ​អាន​សៀវភៅ​ពីរ​ក្បាល​ឡើង​ក្នុង​មួយខែ​ទាក់ទង​ជំនាញ​គោលដៅ​ដែល​អាចជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ក្នុង​ការងារ​របស់​ពួកគេ​។

២- វិនិយោគ​ក្នុង​ព្រឹត្តិការណ៍​នានា​
​មិន​ថា​អ្នកមាន​អាជីព​ក្នុង​វិស័យ​អ្វី​នោះទេ គឺ​តែងតែមាន​ព្រឹត្តិការណ៍​ជាច្រើន​ដែល​អ្នក​អាច​ចូលរួមបាន​ជានិច្ច​។ ព្រឹត្តិការណ៍​ទាំងនោះ​មានដូចជា ការតាំងពិព័រណ៍​រថ​យន្ត ពិព័រណ៍​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ពិព័រណ៍​អចលនទ្រព្យ ព្រមទាំង​សិក្ខាសាលា​នានា ដែល​ប្រមូលផ្តុំ​ដោយ​អ្នកវិនិយោគ និង​មនុស្ស​ជោគជ័យ​ជាច្រើន​ចូលរួម​។ នៅពេល​លោកអ្នក​វិនិយោគ​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​ទាំងអស់នេះ អ្នក​មិន​ត្រឹមតែ​បាន​រៀនសូត្រ​ពី​ព្រឹត្តិការណ៍​ទាំងនោះ​ប៉ុណ្ណោះ​ទេ តែ​ទស្សនវិស័យ​របស់​អ្នក​ក៏​រីកចម្រើន​តាម​នោះដែរ​។ អ្នក​មិន​ត្រឹមតែ​ឃើញថា​ខ្លួន​អ្នក​នៅទីណា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ឃើញថា​អ្នកនឹង​អាច​ទៅដល់​ទីណា​ទៀតផង​ក្នុង​ពេលអនាគត​។

 

៣- វិនិយោគ​លើ​អ្នក​បង្វឹក ឬ​អ្នកផ្តល់​ប្រឹក្សា​
​នៅពេល​អ្នក​ជួល​អ្នក​បង្វឹក ឬ​អ្នកផ្តល់​ប្រឹក្សា​ដ៏​អស្ចារ្យ​មួយរូប អ្នក​នឹងមិន​ខកចិត្ត​ច្រើន​ឆ្នាំ និង​ខាត​លុយរាប់​ពាន់​ដុល្លារ ដោយសារតែ​មិនសូវ​យល់ច្បាស់​ពីអ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះឡើយ​។ ពួក​អ្នកផ្តល់​ប្រឹក្សា​ទាំងនេះ​នឹង​ត្រួស​ត្រាយផ្លូវ​ឲ្យ​អ្នក តម្រែតម្រង់​អ្នក ជម្រុញ​ទឹកចិត្ត​អ្នក និង​បង្ហាញ​អ្នក​នូវ​ទស្សនវិស័យ​ធំ​ជាង​ទស្សនវិស័យ​ផ្ទាល់​របស់​អ្នក​ទៅទៀត​។ គួរ​យកលុយ​របស់​អ្នក​មក​វិនិយោគ​លើ​អ្នក​បង្វឹក ឬ​អ្នកផ្តល់​ប្រឹក្សា​ទាំងនេះ​ទើប​ល្អ បើ​មិន​ដូច្នោះ​ទេ​អ្នក​អាច​នឹង​ជួប​ការលំបាក និង​ការខកចិត្ត​ជាច្រើន​ក្នុងការ​ព្យាយាម​ស្វែងយល់​អ្វីមួយ​ឲ្យ​ស៊ីជម្រៅ​ដោយ​ខ្លួនឯង​។

៤- វិនិយោគ​ក្នុង​ទំនាក់ទំនង​
​ជោគជ័យ​មិនមែន​ទាក់ទង​តែ​ជាមួយ​លុយ​មួយ​មុខ​គត់​នោះទេ​។ តើ​អ្នកនឹង​រីករាយ​យ៉ាងម៉េច​បើ​អ្នក​រកលុយ​បាន ១០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ តែ​គ្មាន​មិត្តភក្តិ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ដើម្បី​ចែករំលែក​ពេលវេលា​សប្បាយៗ​ជាមួយ​ផង​នោះ​? នៅពេល​អ្នក​ឈានដល់​ភាពជោគជ័យ អ្នក​មិនត្រូវ​បោះបង់ចោល​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះឡើយ​! ត្រូវ​ជួយ​យឺត​យោង​ពួកគេ​ឲ្យ​ជោគជ័យ​ដូច​អ្នក​ដែរ ហើយ​រីករាយ​ក្នុងការ​ឈានទៅរក​ភាពជោគជ័យ​ជាមួយគ្នា​។ ការដែល​អ្នក​ត្រូវ​វិនិយោគ​ក្នុង​ទំនាក់ទំនង ព្រោះ​ពួកគេ​មានតម្លៃ​ជាង​គ្រាប់ពេជ្រ​ទៅទៀត​។

៥- វិនិយោគ​ក្នុងការ​ថែទាំ​សុខភាព​
​អ្នកនឹង​មិនអាច​ជោគជ័យ​បានទេ ប្រសិនបើ​អ្នកមាន​សុខភាព​មិនល្អ​។ ការទទួល​ទាន​អាហារ​ល្អ​ដល់​សុខភាព និង​ការពិនិត្យ​សុខភាព​ជាប្រចាំ​គឺជា​រឿង​ល្អប្រសើរ​បំផុត​ក្នុង​ការជួយ​អ្នក​ឈាន​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ជីវិត​។ វិនិយោគ​ក្នុងការ​ថែទាំ​សុខភាព​របស់​អ្នកមាន​អត្ថប្រយោជន៍​សំខាន់ ៣៖
- អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​ប្រសើរ​: ថាមពល​កាន់តែ​អស្ចារ្យ និង​រីករាយ​ច្រើន​ក្នុង​ជីវិត​។
- អ្នកនឹង​ជម្រុញ​ទឹកចិត្ត​ដល់​អ្នកដទៃ​: ភរិយា​/​ស្វាមី កូន និង​មនុស្ស​សំខាន់ៗ​ជាច្រើន​ទៀត​។
- អ្នកនឹង​រស់នៅ​បានយូ​រ​: ភាពជោគជ័យ​នឹង​គ្មានអ្វី​ល្អ​នោះទេ ប្រសិនបើ​អ្នកស្លាប់​បាត់ទៅ​នោះ​។ នៅពេល​អ្នកវិនិយោគ​ក្នុង​សុខភាព អ្នកនឹង​រស់នៅ​បាន​ច្រើន​ឆ្នាំ​បន្ថែម​ដើម្បី​រីករាយ និង​ចែករំលែក​ភាពជោគជ័យ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់