adverise with khmeread Convert youtube videos to mp3

របៀប​ដោ​ន​ឡូត Mp3 របស់ Youtube ដាក់​លើ iPhone

    ​ធ្លាប់តែ​ដោ​ន​ឡូត​វីដេអូ​នៅលើ Youtube ពេលនេះ​ប្ដូរ​អារម្មណ៍​ងាក​មក​ដោ​ន​ឡូត Mp3 នៅលើ Youtube ម្ដង​មើល​។​

​    ​លោកអ្នក​អាចអនុវត្ត​តាម​វិធី​ងាយៗ​និង​ឥតគិតថ្លៃ​ដូចខាងក្រោម​នេះ​៖

​    ​១. ដំបូង​ឡើយ​អ្នក​ត្រូវ​ដោត​ឡូត​កម្មវិធី​ឈ្មោះ Downloader ជាមុនសិន​។​

​    ​២. ចូលទៅ​កម្ម​វី​ធី​រួច​ចូលទៅ​កាន់​វេ​ប​សាយ Youtube ។​

​    ​៣. ជ្រើសរើស​វីដេអូ​ដែល​អ្នក​ពេញចិត្ត​។​

​    ​៤. ចុច​សញ្ញា​ព្រួញ​ស៊ែរ បន្ទាប់មក​ចម្លង​លីង​របស់ Youtube ។​

​    ​៥. បន្ទាប់​ចូលទៅ​កាន់​វេ​ប​សាយ youtube-mp3.org បន្ទាប់មក Paste លីង​នោះ​ទៅ​ប្រអប់​មួយ ហើយ​ចុច​ពាក្យ Convert Video ។​

​    ​៦. ពេលចេញ​ពាក្យ​ដោ​ន​ឡូត​អ្នក​ចុច​ពីលើ​វា ហើយ​បន្ទាប់​ក៏​ចេញ​ផ្ទាំង​ចាក់​ចម្រៀង​នោះ​។ ហើយ​សូមអ្នក​ចុច​លើ​ប៊ូ​តុង​ដោ​ន​ឡូត​របស់​កម្មវិធី​។​

​    ​៧. ពេលនេះ​អ្នក​ដោ​ន​ឡូត Mp3 រួចរាល់ ប៉ុន្ដែ​វា​ចេញ​ឈ្មោះ​មក​រញ៉េរញ៉ៃ ដូច្នេះ​ត្រូវ​កែ​ឈ្មោះ​របស់​វា​។​

​    ​៨. សូម​ចុច​ត្រង់ Menu រួចមក​ចុច​លើ Document ។​

​    ​៩. សូម​ចុច​ត្រង់​កន្លែង​នេះ​ដើម្បី​ប្ដូរ​ឈ្មោះ​។​

​    ​១០. សូម​លុបឈ្មោះ​ចោល​ឱ្យអស់​រួចហើយ​ធ្វើការ​ដាក់ឈ្មោះ​ម្ដងទៀត​ដោយមាន Extention ជា .mp3 ផងដែរ រួច​ចុច Save​។ ឧ​. SamSmith-LeaveYourlover.mp3 ។​

​    ​១១. ពេលនេះ​អ្នក​បាន Mp3 ពី Youtube ស្ដាប់​ហើយ​៕

adverise with khmeread
ប្រភព៖ Khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់