0

ចង់បាន​លុយ​ពី YouTube ទេ​? សូម​មើល​កំពូល​តារារ​ក​ប្រាក់​ច្រើនជាងគេ​នៅលើ Youtube ទាំងនេះ​!

    ​អ្នក​ទាំងអស់នេះ​គឺជា​តារា Youtuber ដែល​រកប្រាក់​បាន​រាប់លាន​ក្នុង​មួយឆ្នាំ ដោយ​ការថត​វីដេអូ​ភាពយន្ត វីដេអូ​ហ្គេម វីដេអូ​កំប្លែង វីដេអូ​ទាក់ទង​នឹង​សម្រស់ និង​សិល្បៈ​នានា​។​

​    ​ខាងក្រោម​គឺជា Youtuber ដែល​រកប្រាក់​ច្រើន​ជា​គេ​ទាំង​១០​រូប​។​

​    ​១. PewDiePie រកបាន​ប្រាក់ ១២ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ បុរស​ម្នាក់នេះ​មាន​អ្នក Subscribe នៅលើ Channel របស់គាត់​រហូត​ទៅដល់ ៤៤​លាន​នាក់​។ គាត់​គឺជា​អ្នកលេង​ហ្គេម និង​ថត​ការលេង​ហ្គេម​របស់គាត់​ដាក់​លើ Youtube រាល់​វីដេអូ​របស់គាត់​នីមួយៗ​មាន​អ្នក​ចុច​មើល​រាប់លាន​ដង​។​

​    ​២. Smosh រកបាន​ប្រាក់ ៨,៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ លោក Ian Hecox និង Anthony Padilla ជា​មិត្តភក្តិ​នឹង​គ្នា ហើយ​បាន​ចាប់ដៃគ្នា​ថត​រឿង​បែប​កំប្លែង ដោយ​ធ្វើ​ត្រាប់​តាម​រឿង​ហូលីវូដ​។ នៅលើ Channel របស់គាត់​មាន​អ្នក Subscribe ២២​លាន​នាក់ ហើយ​រាល់​វីដេអូ​របស់គាត់​ក៏មាន​អ្នកមើល​រាប់លាន​ដង​ដែរ​។​

​    ​៣. Fine Brothers រកបាន​ប្រាក់ ៨,៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ លោក Benny និង​លោក Rafi Fine បង្កើតជា​កម្មវិធី​ផ្ដល់​រង្វាន់​នៅលើ Youtube ដោយ​ការថត​រាល់​សកម្មភាព​អ្នកមើល​វីដេអូ​គាត់​លើ​កម្មវិធី React video series ។ កម្ម​វី​ធី​នោះ​តម្រូវឱ្យ​អ្នក​ចូល​លេង​ធ្វើ​ត្រាប់​តាម​វីដេអូ​របស់​អ្នក​ទាំងពីរ ហើយ​រាល់​វីដេអូ​របស់គាត់​ក៏មាន​អ្នកមើល​រាប់លាន​ដង​ដែរ​។​

​    ​៤. Lindsey Stirling រកបាន​ប្រាក់ ៦​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ នាង​ជា​អ្នកលេង​វី​យូ​ឡង់ និង​រាំ​។ នាង​ថត​វីដេអូ​របស់​នាង​កូដ​វី​យូ​ឡង់ និង​រាំ ក៏ដូចជា​សម្ដែង​នៅលើ​វីដេអូ​នោះ​ដាក់​នៅលើ Youtube ដែរ​។ នៅលើ Channel របស់​នាង​មាន​អ្នក Subscribe ជិត ៨​លាន​នាក់ រាល់​វីដេអូ​របស់​នាង​មាន​អ្នក​ចូល​មើល​រាប់លាន​ដង​។​

​    ​៥. Rhett & Link រកបាន​ប្រាក់ ៤,៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ លោក Rhett McLaughlin និង​លោក Charles Lincoln Neal III អ្នក​ទាំងពីរ​បញ្ចប់​ប​រិ​ញ្ញា​ប័ត្រ​ផ្នែក​វិស្វកម្ម​ពី​សាកលវិទ្យាល័យ NC State និង​ធ្វើ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​អាមេរិក​។ ពួកគេ​បង្ហោះ​វីដេអូ​កំប្លែង​នៅលើ Youtube ដែល​ទាក់ទង​នឹង​អាជីព​របស់​ពួកគេ​។ នៅលើ Channel របស់​ពួកគេ​មាន​អ្នក Subscribe ៤​លាន​នាក់​។​

​    ​៦. KSI រកបាន​ប្រាក់ ៤,៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ មាន​អ្នក Subscribe ១១​លាន​នាក់ គាត់​ជា​អ្នក​អត្ថាធិប្បាយ​នៅលើ​វីដេអូ​ហ្គេម​ជនជាតិ​អង់គ្លេស​។ អាជីព​របស់គាត់​គឺជា​តារាចម្រៀង Hip-hop​។​

​    ​៧. Michelle Phan រកបាន​ប្រាក់ ៣​លាន​ក្នុង​មួយឆ្នាំ​។ នាង​ថត​វីដេអូ​បង្រៀន​ពី​វី​ធី​ផាត់​មុខមាត់​នៅលើ Youtube​។ នៅលើ Channel របស់​នាង​មាន​អ្នក Subscribe ៨,៥ លាន​នាក់​។​

​    ​៨. Lilly Singh រកបាន​ប្រាក់ ២,៥ លាន​ក្នុង​មួយឆ្នាំ​។ នាង​ថត​វីដេអូ​និយាយ​កំប្លែង​នៅលើ Youtube ។ នៅលើ Channel របស់​នាង​មាន​អ្នក Subscribe ៨ លាន​នាក់​។​

​    ​៩. Roman Atwood រកបាន​ប្រាក់ ២,៥​លាន​ក្នុង​មួយឆ្នាំ​។ គាត់​គឺជា​តារា Prank ថត​វីដេអូ​បែប​ពញ្ញាក់​អារម្មណ៍​នៅលើ Youtube ។ នៅលើ Channel របស់គាត់​មាន​អ្នក Subscribe រហូតដល់​ទៅជិត ៩​លាន​នាក់​។​

​    ​១០. Rosanna Pansino រកបាន​ប្រាក់ ២,៥​លាន​ក្នុង​មួយឆ្នាំ​។ នាង​ថត​វីដេអូ​បង្រៀន​ធ្វើ​ម្ហូប​នានា​ដាក់​នៅលើ Youtube​។ នៅលើ Channel របស់​នាង​មាន​អ្នក Subscribe ៦​លាន​នាក់​៕

ប្រភព៖ forbes

អ្នកនឹងចូលចិត្ត

មតិយោបល់