adverise with khmeread 77ebf660 1306 45e6 964d bded9726dd04

មន្ត្រី​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌមានជ័យ​ជួប​គ្រោះថ្នាក់​សន្លប់​ស្នូក​ស្តឹង​

     ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ និង​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​សន្លប់​ស្តូកស្តឹង​វេលា​ម៉ោង​៦ ​និង​១០​នាទី​ល្ងាច​ចំណុច​ផ្លូវ​វែង​ស្រេង​ទាល់​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​។​

     ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា បុរស​ដែល​សន្លប់​ស្តូកស្តឹង​ឈ្មោះ ទូច មុន្នី អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌមានជ័យ ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ដែលមាន​ស្លាក​លេខ កណ្តាល ​1F-3481 បាន​ប៉ះ​ជាមួយនឹង​ម៉ូតូ​ម៉ាក​ឃ្លី​ក​ស្លាក​លេខ​ភ្នំពេញ 1AQ1828 ​ធ្វើដំណើរ​ដោយ​ស្ត្រី​ម្នាក់(​របួសស្រាល​)​។​

     ភ្លាមៗ​នោះ​សមត្ថកិច្ច​ធ្វើការ​ជួយសង្គ្រោះ​ជន​រង​ផង និង​ធ្វើការ​វាស់វែង​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់