adverise with khmeread 1e11df52 2ff4 4aed 9aee 616c860814bd

បង្ក្រាប​ឥត​ល្ហែ តែ​ចាប់​ឆប់​មិនចេះ​អស់​

      ភ្នំពេញ ៖ អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​១៤​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​តំបន់​ភូមិ​ត្រពាំង​ឈូក ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​នា​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ហើយ​ការបង្ក្រាប​កាន់តែខ្លាំង បទល្មើស​នេះ​កាន់តែ​រីកដុះដាល​ធំ​ឡើងៗ ពោលគឺ​ចាប់​មិនចេះ​អស់។​

      ប៉ូលិស​និយាយថា កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ បាន​ចុះបង្ក្រាប​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​ចំនួន​១៤​នាក់ (​ក្នុងនោះ​មាន​ស្រី​២​នាក់ )​នាំយកមក​អធិការ​ប៉ូលិស​ខណ្ឌ​ដើម្បី​សាកសួរ​តាម​នីតិវិធី​។​

      ទោះបីជា​ការចុះ​បង្ក្រាប​នេះ​មិនបាន​រកឃើញ​នូវ​សារធាតុ​ញៀន​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​អះអាងថា​កា​ប្រមូលបាន​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងច្រើន​ដែល​ពួកគេ​ប្រើប្រាស់ ​និង​តាមរយៈ​ការធ្វើ​តេស្ត​ទឹកនោម ពួកគេ​នឹង​ជាប់​ពាក់ព័ន្ធ​បទល្មើស ដែល​ត្រូវ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់