adverise with khmeread 0cc2d3b2 b1c3 401e ae4b 1751a3dac256

រថយន្ត​កាមរី​បា​ឡែ​ន​បុក​ម៉ូតូ​ស្លាប់​ម្នាក់​នៅនឹងកន្លែង​

     កំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង៦ ​និង​១៥​នាទី​ល្ងាច​លើផ្លូវ​ជាតិ​លេខ​៦A ត្រង់ចំណុច​មុខផ្ទះ តុង​គឹម​ឡា ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ បណ្តាលឱ្យ​ស្លាប់​បុរស​ម្នាក់។​

     ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាងរថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-6054 បើក​វ៉ា​រថយន្ត​ស្រប​ទិសដៅ​គ្នា ជ្រុល​ទៅ បុក​ម៉ូតូ C100 ពណ៌​ក្រហម ដែល​បើក​បញ្ច្រាសទិស។​

     ប៉ូលិស​ប​ន្ថ​ថា អ្នកបើកបរ​រថយន្ត​ឈ្មោះ អឿន សុធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា។ ចំណែក​អ្នកបើក​ម៉ូតូ​ឈ្មោះ បៀ​ន ដាលីន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សំរោង សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងករណីនេះ​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង។​

     បន្ទប់​មក​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត ម៉ូតូ រក្សា​ទុកជា​ភស្ដុតាង​និង​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់