adverise with khmeread Index

សល់យ៉ន់ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយយកកាដូទៅជូនដល់កន្លែងធ្វើការ

          តារាចម្រៀងស្រីកូរ៉េ សល់យ៉ន់ (Seolhyun) សមាជិក​របស់​ក្រុម​ចម្រៀង​ប៉ប់​ AOA បាន​ធ្វើដំណើរដ៏គួរឲ្យ​ភ្ញាក់ផ្អើល​មួយទៅជួប​មន្ត្រីប៉ូលិស​ម្នាក់ដែល​ជា​ហ្វែន​របស់ក្រុម​ចម្រៀងនេះ ដល់​ប៉ុស្តិ៍​ប៉ូលិស Mapo Police Staion តែ​ម្តង ដើម្បី​ជូន​កា​ដូដោយផ្ទាល់​ដៃ។

          រូបភាព​របស់​ សល់យ៉ន់ ដែលថតក្នុង​ប៉ុស្តិ៍ប៉ូលិស​ត្រូវ​បាន​គេផ្សព្វផ្សា​យ​ទូ​ទៅ​តាម​បណ្តា​ញ​សង្គមផ្សេងៗ។

          ក្នុងរូបភាព​នេះ​ គេឃើញ សល់យ៉ន់ ស្លៀក​ឈុត​នារីសានខ្លស់​(តាណូអែល)​ ដ៏ស្រស់ស្អាតពីខាងក្នុង​ ហើយ​ពាក់ឈុត​រ៉ូបពណ៌ស​​ត្រឹម​ពាក់​កណ្តាលភ្លៅពីខាងក្រៅនិង​ស្បែក​ជើងកែងចោទ​ពណ៌​ក្រហម។ មន្ត្រីប៉ូលិសក្នុង​រូប​ភាព​នេះ​បាន​ទទួល​យកកាដូ​ដោយផ្ទាល់ពី​ សល់យ៉ន់ ហើយ​ជជែកលេង​ជា​មួយ​នាង​​យ៉ាង​សប្បាយ​រីករាយ​ ដែលធ្វើឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ច្រណែននឹង​កាយ​វិកាបែបនេះ។

          ពាក់ព័ន្ធនឹងរឿងនេះ តំណាង​មកពីក្រុម​ហ៊ុន FNC Entertainment បាន​និយាយថា “មន្ត្រីប៉ូលិស​ម្នាក់នៅប៉ុស្តិ៍ Mapo Police Station បាន​ឈ្នះ​ការប្រឡង​ប្រ​ជែង​ដែល​រៀបចំដោយ​ក្រុមហ៊ុន BC Card ដែល​ សល់យ៉ន់ បង្ហាញម៉ូត​ឲ្យ​ ដូច្នេះ​នាងត្រូវទៅជួប​គាត់ដោយផ្ទាល់”៕

adverise with khmeread

មតិយោបល់