987a40d0 b11a 4afb 9eec dee01e08c2cb

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះវិហារ​

       ព្រះវិហារ ៖ មាន​អគ្គីភ័យ​កំពុង​ឆាបឆេះ​ផ្ទះមួយ​កន្លែង​នៅ​ឆ្លងផ្លូវ​ខាងកើត​សាលាខេត្ត​ព្រះវិហារ ដែលជា​ផ្ទះជួល​សំរាប់​បង្រៀន​ភាសា​អង់គ្លេសនិង​កុំព្យូទ័រ ដោយ​សង្ស័យថា​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង។​

       គ្រោះថ្នាក់​អគ្គ​ភ័យ​នេះ កើតឡើង នៅវេលា​ម៉ោង​ប្រហែល​៩​ និង​១៥​នាទី​យប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ខាងកើត​មន្ទីរ​សង្គម​កិច្ច។​

       ភ្លាមៗ​នោះ​ឡានទឹក​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តព្រះវិហារ​ចំនួន​២​គ្រឿង​ចុះជួយ​ពន្លត់ និង​មិនមាន​រាល​ទៅ​ឆេះ​ផ្ទះ​អ្នកជិតខាង និង​ប៉ះពាល់​ដល់​មនុស្ស​ឡើយ​។ ចំណែក​ទ្រព្យសម្បត្តិ​ឆេះ​អស់​ស្ទើរ​ទាំងស្រុង៕

អ្នកនឹងចូលចិត្ត

មតិយោបល់