adverise with khmeread 2

កំពុងព្រួយបារម្ភខ្លាំងអំពីអនាគតការប្រកួតអូឡាំពិក ២០១៦ ខណៈម្ចាស់ផ្ទះប្រេស៊ីលផុងក្នុងវិបត្តិនយោបាយ

​    យោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ១៣ ខែឧសភា ខណៈដែល​ការប្រកួត​កីឡា​អូឡាំពិក​កាន់តែជិតមកដល់ ក្តីបារម្ភ​កំពុង​កើនឡើង​ជុំវិញ​អនាគត​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ ២០១៦ ខណៈដែល​ប្រទេស​ប្រេ​ស៊ី​ល​ផុងខ្លួន​ក្នុង​ចលាចល​នយោបាយ​។ 

​    ​បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​តាម​ដងផ្លូវ​នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​ធ្វើការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ទម្លាក់​ប្រធានាធិបតី​បច្ចុប្បន្ន​របស់ខ្លួន គឺ​លោកស្រី ឌី​ល​ម៉ា រូស​សេ​ហ្វ ជុំវិញ​ការចោទប្រកាន់​អំពី​អំពើពុករលួយ​។ 

​    ​ជាមួយ​កំពូល​អត្ត​ព​លិ​ក​ពិភពលោក រួមជាមួយ​ទស្សនិកជន​រាប់ម៉ឺន​នាក់​នឹង​ចុះមក​ដល់ទី​ក្រុង​រី​យ៉ូ​ក្នុងពេល​មិន​ដល់​បី​ខែ​ទៀត​នោះ ប្រធានាធិបតី​ស្តីទី លោក មី​ឆែ​ល ថេ​ម​មឺ (Michel Temer) បាន​ចេញមក​ធានា​យ៉ាង​លឿន​ដល់​ប្រទេស​របស់លោក និង​ពិភពលោក​ថា លោក​មានបំណង​ទាញ​ប្រេ​ស៊ី​ល "​ចេញពី​វិបត្តិ​"​។ 

​    ​លោក​និយាយថា "​វា​ជា​រឿង​បន្ទាន់​ណាស់​ក្នុងការ​ធ្វើឱ្យ​ប្រទេស​មាន​សន្តិភាព និង​មាន​ឯកភាព​ជាតិ​។ វា​ជា​រឿង​បន្ទាន់​ណាស់​សម្រាប់​យើង​ក្នុង​ការបង្កើត​រដ្ឋាភិបាល​សង្គ្រោះ​ជាតិ ដើម្បី​ទាញ​ប្រទេស​នេះ​ចេញពី​វិបត្តិ​ធ្ងន់ធ្ងរ​"​។ 

​    ​ចំណាត់ការ​ទីមួយ​ក្នុងចំណោម​ចំណាត់ការ​ជាច្រើន​ក្នុងនាម​ជា​ប្រធានាធិបតី​គឺ​ត្រូវ​តែងតាំង​រដ្ឋមន្ត្រី​កីឡា​ថ្មី​ម្នាក់ ជា​រដ្ឋមន្ត្រី​ទី​ពីរ​ក្នុង​រយៈពេល​ពីរ​ខែ និង​ជា​រដ្ឋមន្ត្រី​ទី​បួន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ដើម្បី​ព្យាយាម​ធ្វើឱ្យ​ការត្រៀមខ្លួន​សម្រាប់​កីឡា​អូឡាំពិក​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​។​

​     លោក ឡេ​អូ​ណា​ដូ ពិ​ក​ស្យា​នី (Leonardo Picciani) នឹង​ក្លាយជា​ចំណុច​ថ្មី​នៃ​ការធ្វើទំនាក់ទំនង​សម្រាប់​ក្រុម​អ្នករៀបចំ​អន្តរជាតិ​របស់​ព្រឹត្តិការណ៍​អូឡាំពិក ដែល​កំពុង​ព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​កីឡា​អូឡាំពិក​ក្រុង​រី​យ៉ូ​ឆ្នាំ​២០១៦​។ 

​    ​លោក​សឺ​ជី​អូ ប្រាកា បុរស​ប្រេ​ស៊ី​ល​ម្នាក់​ដែល​សិក្សា​ផ្នែក​នយោបាយ​នៅ​អង្គការ Getulio Vargas Foundation បាន​និយាយថា "​នេះ​យ៉ាងហោចណាស់​ក៏​នឹង​ផ្តល់ឱ្យ​អ្នករៀបចំ​កីឡា​អូឡាំពិក​នូវ​មនុស្ស​ម្នាក់​ដើម្បី​ជជែក​ទៅរក​ដែរ​។ កង្វះ​ការចាត់ចែង​បញ្ជា​បែបនេះ​ពិតជា​អាក្រក់​ណាស់​"​។ 

​    ​ប៉ុន្តែ​ទោះបី​ការតស៊ូ​ដកហូត​តំណែង​បណ្តោះអាសន្ន​បានធ្វើ​ឱ្យមាន​ការផ្អាក​តំណែង​លោកស្រី​រូស​សេ​ហ្វ ក៏​ទីក្រុង​រី​យ៉ូ​នៅតែ​ប្រឈម​បញ្ហា​ច្រើន​រាប់មិនអស់ ដោយ​ធ្វើឱ្យ​កីឡា​អូឡាំពិក​លើកទីមួយ​រប​ស់​ទ្វីបអាមេរិក​ខាងត្បូង​ក្លាយជា​កីឡា​ប្រកបដោយ​រឿងចម្រូងចម្រាស​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់