1

​ក្លឹប Chelsea ចង់ឱ្យ​ប្រធាន​ក្រុម John Terry នៅ​ជាមួយ​ក្លឹប​មួយឆ្នាំ​ទៀត​

​    ​ខ្សែការពារ​វ័យ​ចំណាស់ John Terry ត្រូវ​បានស្នើ​កុងត្រា​មួយឆ្នាំ​ទៀត​ដើម្បី​ស្នាក់នៅ​ជាមួយ​ក្លឹប​បន្ត​ដល់​រដូវ​កាល​ក្រោយ នេះ​បើ​យោងតាម​បណ្តាញ​សង្គម​របស់​ក្រុម​តោ​ខៀវ Chelsea​។​

​    ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់​កីឡាករ​វ័យ ៣៥ ឆ្នាំ​រូបនេះ​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​នេះ ហើយ​គាត់​នឹង​ខកខាន​ការប្រកួត​នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​ទទួលបាន​បម្រាម​ចំនួន​ពីរ​ប្រកួត​បន្ទាប់ពី​បាន​កាត​ក្រហម​ក្នុង​ប្រកួត​ជាមួយ Sunderland កាលពី​សប្តាហ៍​មុន​។​

​    ​នៅក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ លោក Guus Hiddink បាន​បញ្ជាក់ថា អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​ត្រូវ​បានស្នើ​កុងត្រា​រយៈពេល​មួយឆ្នាំ​ទៀត ហើយ Terry កំពុង​ពិចារណា​ចំពោះ​រឿងនេះ​៕

 

ប្រភព៖ Metro

មតិយោបល់