adverise with khmeread B278af1f 11a3 4ffc bb6c ba01dfb4b0c5

ចេញពី​ក្លឹប​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​បណ្ដាលឱ្យ​បុរស​អ្នករត់​រឺ​ម៉ក​កង់​បី​ម្នាក់​រងរបួស​ធ្ងន់​(​មាន​វីដេអូ​)

      ភ្នំពេញ ​៖ ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ប្រ​ម៉ាណ​៥​ទៅ​៦​ម៉ូតូ ប្រដាប់​ដោយ​ខ្យែ​ក្រវ៉ាត់​និង​ដុំថ្ម​ជិះ​ម៉ូតូ​ដេញ​វាយ​និង​គប់​គ្នា​តាម​ដងផ្លូវ​សាធារណៈ​ប​ណ្ដា​ល​ឱ្យ​ត្រូវ​បុរស​អ្នករត់​រឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់​រងរបួស​ធ្ងន់​ដែល​កំពុង​ឈរ​និយាយ​គ្នា​លេង​នៅខាងមុខ​មន្ទីរពេទ្យ​រុស្សី ត្រូវ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទំនប់ទឹក​ឃាត់ខ្លួន​បាន​ពីរ​នាក់ ចំណែក​បក្ខពួក​ផ្សេងទៀត​គេចខ្លួនបាត់​។​

      អំពើហិង្សា​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ និង​១៥​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ច​ណុ​ច​ខាងមុខ​មន្ទីរពេទ្យ​រុស្សី​និង​ដេញ​ឃាត់ខ្លួន​ជនបង្ក​បាន​នៅ​ចំណុច​ផ្លូវ​លេខ​១៦៧​កែង ​និង​ផ្លូវ​៤៣២ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

      ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ផន ផាន់​ណា ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២​ឈ្មោះ រស់ ស​ម្បិ​ត្តិ មុខរបរ​ជាជាង​ចាក់​សាក់ ស្នាក់​នៅក្នុង​សង្កាត់ បឹងត្របែក​ដោយ​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ស៊ូ​គី​វ៉ា ពណ៍​ក្រហម ពាក់​ស្លាក​លេខ ប​.​មានជ័យ 1H 8514  ដោយមាន​កាន់​ខ្សែក្រវ៉ាត់​ពីរ​និង​ថ្ម​ធ្វើ​សកម្មភាព​។

      ចំណែក​ជនរងគ្រោះ​ឈ្មោះ មាស មាន អាយុ​៣០ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​ជា​អ្នករត់​រឺ​ម៉ក​កង់​បី​។

      បើតាម​ការរៀបរាប់​ពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​៥​ទៅ​៦​ម៉ូតូ​ជិះ​ដេញ​វាយ​គ្នា​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយមាន​កាន់​ទាំង​ខ្សែក្រវ៉ាត់​និង​ដុំថ្ម​ហើយ​ពេលមកដល់​ខាងមុខ​មន្ទីរពេទ្យ​រុស្សី​ក្រុមក្មេងស្ទាវ​មួយក្រុម​បាន​គប់​ដុំថ្ម​ទៅលើ​ក្មេងស្ទាវ​មួយក្រុម​ទៀត​តែ​មិនត្រូវ​ហើយ​ដុំថ្ម​បាន​ខ្ទាត​ទៅ​ប៉ះ​បុរស​ជា​អ្នករត់​រឺ​ម៉ក​កង់​បី​ដែល​កំពុង​ឈរ​និយាយ​គ្នា​លេង​បណ្ដាលអោយ​រងរបួស​ធ្ងន់​។​

      ប្រភព​បាន​បន្តថា​ក្រោយពី​គប់​រួច​ក្រុមក្មេងស្ទាវ​ទាំងនោះ​បាន​ជិះ​ម៉ូតូ​ព្យាយាម​រត់គេច​រហូតមកដល់​ផ្លូវ​លេខ​១៦៧​កែង​និង​ផ្លូវ​លេខ​៤៣២​ទើប​សមត្ថកិច្ច​តាម​ឃាត់​បាន​ពីរ​នាក់​ចំណែក​បក្ខពួក​ផ្សេងទៀត​រត់គេចខ្លួន​បាត់​អស់​។​

      បើតាម​ការរៀបរាប់​ពី​ជនបង្ក​ទាំងពីរ​នាក់​បានអោយដឹង​ថា​ពួកគេ​ទើបតែ​ចេញពី​ក្លឹប​ហើយ​​ត្រូវ​ភាគី​មួយក្រុម​ទៀត​ដេញ​វាយ​ពួកគេ​ទេ​។​

      ក្រោយមក​សមត្ថកិច្ច​បា​ន​នាំ​ជនបង្ក​ទាំងពីរ​នាក់​យកទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទំនប់ទឹក ចំណែក​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភ័​ក្រ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រួច​ទើប​ដាក់ពាក្យ​បណ្ដឹង​នៅពេល​ក្រោយ​៕



 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់