adverise with khmeread Kendall jenner

Kendall Jenner គឺពិតជាស្រីស្អាតនៅមហោស្រពភាពយន្តទីក្រុងកែន

          តារាបង្ហាញម៉ូត Kendall Jenner បាន​ធ្វើ​ឲ្យ​ភ្ញៀវគ្រប់គ្នា​ដែល​មក​ចូល​រួម​កម្មវិធីមហោស្រពភាព​យន្ត​ទីក្រុងកែន​សរសើរ​មិនដាច់ពីមាត់​កាល​ពីយប់​ថ្ងៃ​ព្រ​ហស្បត្តិ៍​ដោយ​សារតែ​សម្រស់គ្មានគូប្រៀប​របស់នាង។

          តារាបង្ហាញម៉ូត​រូបនេះប្រើប្រាស់ឈុត​រ៉ូប​លេច​លើ​លេចក្រោម​ស័ក្តិ​សម​នឹង​ដងខ្លួន ​ដៃជើងដ៏ស្រឡូន​នៅកម្មវិធីមហោស្រពភាព​យន្ត​ទីក្រុងកែន​ ខណៈ​នាង​រួ​ម​ដំណើរ​ជាមួយម្តាយ​ Kris ។

          ដោយមាន​អំណោយ​ផល​ពីធម្មជាតិ​ទាំង​កម្ពស់និងសម្រស់ Kendall វ័យ​២០​ឆ្នាំ បង្អួត​ស្បែក​ដ៏រលើបរលោង​ជាមួយនឹងឈុត​រ៉ូបចំហ​ទ្រូង​យ៉ាងព្រហើន​បញ្ចេញ​សាច់សខ្ចី​គួរឲ្យ​ខ្នាញ់​។

          ជាមួយនឹង​សម្បុរដាំដែង​ លាបក្រែម​ពណ៌ក្រហមនិងចងសក់ទៅក្រោយ តារា​បង្ហាញម៉ូត​វ័យ​ក្មេងរូបនេះ​បានបង្ហាញ​យ៉ាងពិតប្រាកដថា នាងគឺជា​តារា​ដ៏ស្រស់ស្អាតនិងជាទីចាប់អារម្មណ៍​បំផុត​របស់​ពិភពលោក៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់