adverise with khmeread 1

Usain Bolt៖ លេង​ឱ្យ​លោក Van Gaal? ចាំ​គិត​មើល​សិន​!

​    ​ម្ចាស់​ជើងឯក​អូឡាំពិក​ខាង​រត់ប្រណាំង​និង​ជា​កីឡាករ​រត់ប្រណាំង​លឿន​ជាងគេ​ក្នុង​ពិភពលោក កីឡាករ Usain Bolt សញ្ជាតិ​ហ្សា​ម៉ា​អ៊ី​ក (​ចា​ម៉ៃ​កា​) តែងតែ​សុបិន​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​គាត់​នឹង​លេង​ឱ្យ​ក្រុម​នេះ​ប្រសិនបើ​លោក Louis van Gaal ចុះ​ចេញពី​តំណែង​។​

​    ​ខណៈ​គាត់​កំពុង​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នាពេលខាងមុខ Usain Bolt បាន​និយាយថា "​ខ្ញុំ​គាំទ្រ Manchester United ជាច្រើន​ឆ្នាំ​ហើយៗ​ខ្ញុំ​នៅតែ​ចង់​លេង​ឱ្យ​ពួកគេ ប៉ុន្តែ​ប្រសិនបើ​លោក Van Gaal នៅតែ​ជា​គ្រូបង្វឹក អ៊ីចឹង​គិត​មើល​សិន​"​។​

​    ​គាត់​បាន​បន្តថា "​គាត់​ប្រើ​ស្ទីល​ខុសពី​អ្វីដែល Manchester United លេង​រាល់ដង​។ យើង​ជា​ក្រុម​លេង​បែប​ប្រយុទ្ធ​ច្រើនជាង ប៉ុន្តែ​គាត់​ចូលចិត្ត​លេង​ប៉ះ​។ ខ្ញុំ​មិន​និយាយថា គាត់​មិនមែនជា​គ្រូ​ល្អ​ទេ ប៉ុន្តែ​តាម​គំនិត​ខ្ញុំ ខ្ញុំ​គ្រាន់តែ​គិតថា គាត់​មិន​ស័ក្តិសម​នឹង​ការងារ​នៅ Manchester United"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់