adverise with khmeread Beast1 800x450

ក្រុម BEAST នឹងចេញផ្សាយបទចម្រៀងទោលជាភាសាជប៉ុនលើកដំបូង

          ក្រុម​ចម្រៀង BEAST នឹង​ចេញ​ផ្សាយ​បទចម្រៀងទោល​ជា​ភាសា​ជប៉ុន​ថ្មី​ចំនួន​ពីរ​ដែលមាន​ចំណងជើងថា “DAY” និង​ “NIGHT” នៅ​ថ្ងៃទី​២០​ខែ​កក្កដា។​ព័ត៌មាន​ផ្លូវការ​នេះ​ត្រូវ​បាន​ចុះផ្សាយ​នៅលើ​ហូមផេក​ជាភាសាជប៉ុន​របស់​ក្រុម ចម្រៀង BEAST ។

          នេះគឺជាលើក​ដំបូង​ហើយ​ ដែលក្រុម​ចម្រៀង​នេះនឹង​ចូល​រួម​សកម្ម​ភាព​សម្តែង​ផ្លូវ​ការ​​ជា​ក្រុម​ដែល​មាន​សមាជិក​៥​រូប។ អតីត​សមាជិក Jang Hyunseung បាន​ចាក​ចេញពី​ក្រុម BEAST ជា​ផ្លូវការ​កាល​ពីខែ​មុន​ដោយ​សារតែ​មាន​ការ​ខ្វែង​គំនិតគ្នា​។

          បន្ទាប់ពី​ចេញផ្សាយ​បទចម្រៀង​ទោលទាំងពីរ​ ក្រុម​ចម្រៀងនេះ​នឹង​ចាប់​ផ្តើម​ដំណើ​រសម្តែង​ “BEAST GUESS WHO? TOUR” កាលពីថ្ងៃទី៣​ខែមិថុនា។

ក្រុមចម្រៀង BEAST នឹង​ចាប់ផ្តើម​ធ្វើ​ដំណើរ​សម្តែងតាម​ទីក្រុង​ធំៗ​ដូចជាទីក្រុង​  Ichihara,   Niigata,  Nagoya,  Fukuoka,  Nagasaki,  Hanyu,  Tokyo,  Sapporo,  Osaka និង Hiroshima ប៉ុន្មាន​ខែបន្តបន្ទាប់គ្នា៕

 

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់